លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បំពេញដំណើរទស្សនកិច្ចការងារនៅខេត្ត Hung Yen
(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែកក្កដា ក្នុងកម្មវិធីការងារនៅខេត្ត Hung Yen លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធផ្លូវគោកដែលតភ្ជាប់ផ្លូវល្បឿនលឿន ហាណូយ-ហៃហ្វុង ជាមួយផ្លូវល្បឿនលឿន Cau Gie-Ninh Binh ដែលឆ្លងកាត់ខេត្ត Hung Yen។
ពិធីសម្ពោធផ្លូវគោកដែលតភ្ជាប់ផ្លូវល្បឿនលឿន ហាណូយ-ហៃហ្វុង ជាមួយផ្លូវល្បឿនលឿន Cau Gie-Ninh Binh ដែលឆ្លងកាត់ខេត្ត Hung Yen។ (រូបថត៖ VOV) |
គម្រោងផ្លូវគោកតភ្ជាប់ផ្លូវល្បឿនលឿនហាណូយ-ហៃហ្វុងជាមួយផ្លូវល្បឿនលឿន Cau Gie-Ninh Binh មានប្រវែងជិត ២៤ គីឡូម៉ែត្រ សំដៅលើកកម្ពស់សមត្ថភាពធ្វើអាជីវកម្មផ្លូវល្បឿនលឿនទាំងពីរ និងកាត់បន្ថយសម្ពាធចរាចរណ៍ឆ្លងកាត់រដ្ឋធានីហាណូយ។ គម្រោងនេះដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើង និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម តំបន់រដ្ឋធានីហាណូយ និងខេត្ត Hung Yen។
ថ្លែងមតិក្នុងពិធីសម្ពោធ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា ខេត្ត Hung Yen មានសក្ដានុពលអភិវឌ្ឍន៍ដ៏ធំធេង ប៉ុន្តែបញ្ហាគឺត្រូវតែមានផ្លូវតភ្ជាប់។ ផ្លូវនេះរួមចំណែកអភិវឌ្ឍចរាចរណ៍ក្នុងខេត្ត Hung Yen តភ្ជាប់តំបន់ និងប្រទេស។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ខេត្ត Hung Yen និងស្ថាប័នពាក់ព័ន្ធបន្តធ្វើការសង្ខេប និងសិក្សាពីគម្រោងនេះ ដើម្បីបើកទូលាយទៅក្នុងគម្រោងផ្សេងៗទៀត។
នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅទស្សនាសួនឧស្សាហកម្ម Thang Long។ នេះគឺជាសួនឧស្សាហកម្មដ៏ធំ និងទំនើបបំផុតនៅខេត្ត Hung Yen នាពេលបច្ចុប្បន្ននេះ ដែលមានការវិនិយោគពីសម្ព័ន្ធក្រុមហ៊ុន Sumitomo របស់ជប៉ុន៕