លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មកដល់ឥណ្ឌូនេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២

(VOVWORLD) - នារសៀលថ្ងៃទី ៩ ឧសភា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈ ប្រតិភូវៀតណាមបានទៅដល់ទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី ដើម្បីចាប់ផ្តើម ចូលរួមសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) លើកទី៤២ និងសកម្មភាពពាក់ព័ន្ធ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មកដល់ឥណ្ឌូនេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ - ảnh 1ពិធីទទួលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូវៀតណាម។ (រូបថត៖ VOV)
ក្នុងកម្មវិធីការងារនៅទីក្រុង Labuan Bajo ក្រៅពីការចូលរួមសម័យប្រជុំពេញ អង្គ និងសម័យប្រជុំចង្អៀតនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នោះ លោកនាយក រដ្ឋមន្ត្រី Pham Minh Chinh ក៏នឹងអញ្ជើញចូលរួមសម័យសន្ទនារវាងថ្នាក់ដឹកនាំ អាស៊ាន ជាមួយតំណាងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ក្រុមប្រឹក្សាធុរកិច្ច អាស៊ាន (ABAC) និងក្រុមការងារពិសេសជាន់ខ្ពស់ (HLTF) ទទួលបន្ទុកចក្ខុវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥។
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំ អាស៊ានបានឲ្យដឹងថា៖ “ភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់របស់វៀតណាម នោះ គឺចូលរួមជាមួយ បណ្តាប្រទេសអាស៊ានផ្សេងទៀតក្នុងការតាក់តែងសេចក្ដីព្រាងឯកសារចំនួនពីរនៃសេចក្តីថ្លែងការណ៍រួម។ សេចក្តីព្រាងទីមួយគឺសេចក្តីថ្លែងការណ៍របស់មេដឹកនាំបណ្ដា ប្រទេសអាស៊ានស្តីពីចក្ខុវិស័យសម្រាប់ការកសាងសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ដោយបញ្ជាក់ជាថ្មីម្តងទៀតនូវលក្ខណៈវិនិច្ឆ័យ និងទិសដៅសំខាន់ៗសម្រាប់ ការកសាងសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ដែលបំពេញបន្ថែមនូវកត្តាថ្មីៗដូចជា ការផ្តោតទៅលើមនុស្ស យកមនុស្សជាមជ្ឈភាព។ សេចក្តីថ្លែងការណ៍ទី២ គឺផ្តោតលើ ការពង្រឹងប្រសិទ្ធភាព សមត្ថភាព និងស្ថាប័នរបស់អាស៊ាន។ លើសពីនេះ មេដឹកនាំ អាស៊ានក៏គ្រោងនឹងចេញសេចក្តីថ្លែងការណ៍រួមស្តីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើស បច្ចេកវិទ្យាក្នុងការជួញដូរមនុស្សផងដែរ”។
កាលពីម្សិលមិញ គេហទំព័រ eurasiareview.com បានចុះផ្សាយអត្ថបទមួយ ដែលលើកឡើងពីការរួមចំណែករបស់វៀតណាមក្នុងអាស៊ាន ដោយសង្កត់ធ្ងន់ថា វៀត ណាមបានខិតខំប្រឹងប្រែងដើម្បីធានាសន្តិភាព និងការផ្សះផ្សារវាងបណ្តាប្រទេស អាស៊ាន ហើយជំរុញជំហរ ក៏ដូចជាសំឡេងរួមលើបញ្ហាក្នុងតំបន់។ វៀតណាមក៏រួម ចំណែកក្នុងការពង្រីកទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងដៃគូ នានា ក៏ដូចជាលើកកំពស់តួនាទីអន្តរជាតិរបស់អាស៊ានផងដែរ។
ក្នុងបញ្ហាសមុទ្រខាងកើត វៀតណាមនិងសមាជិកអាស៊ានដទៃទៀត បាន ប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទដោយសន្តិវិធី គោរពតាមបទប្បញ្ញត្តិដែល មានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុង តំបន់អាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ