លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីសន្និសីទដាក់ពង្រាយ ភារកិច្ចអភិវឌ្ឍន៍ទីផ្សារមូលបត្រឆ្នាំ២០២៤
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ កុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីសន្និសីទដាក់ពង្រាយភារកិច្ចអភិវឌ្ឍន៍ ទីផ្សារមូលបត្រឆ្នាំ ២០២៤។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីសន្និសីទដាក់ពង្រាយ ភារកិច្ចអភិវឌ្ឍន៍ទីផ្សារមូលបត្រឆ្នាំ២០២៤។ (រូបថត៖ VGP) |
នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំក្រសួង ផ្នែក ទីភ្នាក់ងារការទូត អង្គការអន្តរជាតិ និងសមាជិកទីផ្សារមូលបត្របានពិភាក្សា និងវាយតម្លៃពីសកម្មភាពទីផ្សារមូលបត្រ កាលពីឆ្នាំមុន ព្រមទាំងលើកឡើងទិសដៅ និងភារកិច្ចក្នុងឆ្នាំនេះ។
រាយការណ៍នៅក្នុងសន្និសីទនេះ ប្រធានគណៈកម្មាធិការមូលបត្ររដ្ឋ លោកស្រី Vu Thi Chan Phuong បានឲ្យដឹងថា ទោះបីជាទទួលរងសម្ពាធយ៉ាងខ្លាំងពីការវិវឌ្ឍន៍ដ៏ ស្មុគស្មាញនៃទីផ្សារហិរញ្ញវត្ថុ និងទីផ្សារមូលបត្រអន្តរជាតិក៏ដោយ ប៉ុន្តែដោយមាន ការគាំទ្រពីមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយស្ថិរភាព និងការដឹកនាំ គ្រប់គ្រងប្រកបដោយភាពម្ចាស់ការ ភាពបត់បែន របស់រដ្ឋាភិបាលនោះ ទីផ្សារមូល បត្រវៀតណាមកាលពីឆ្នាំមុន មានការងើបឡើងវិញដ៏ល្អ រចនាសម្ព័ន្ធទីផ្សារត្រូវបាន កែលម្អពីមួយថ្ងៃទៅមួយថ្ងៃ លទ្ធផលសំខាន់ៗជាច្រើនសម្រេចបានគោលដៅដែល បានដាក់ចេញ ហើយបន្តជាចំណុចភ្លឺក្នុងការទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស និងជាបណ្តាញមូលធនដ៏មានប្រសិទ្ធភាពសម្រាប់សេដ្ឋកិច្ចផងដែរ។
គិតត្រឹមចុងឆ្នាំមុន មូលធនទីផ្សារមូលបត្រសម្រេចបានជិត ២៤០ ពាន់លាន ដុល្លារអាមេរិក កើនឡើង ១៣,៦% បើធៀបនឹងចុងឆ្នាំ ២០២២ ស្មើនឹង ៥៨,១% នៃ GDP ប៉ាន់ស្មានរបស់វៀតណាមកាលពីឆ្នាំមុន។ បរិមាណគណនីវិនិយោគិនថ្មីចូលទីផ្សារបន្តកើនឡើងយ៉ាងខ្លាំង។ ចំនួនគណនីមូលបត្រសរុបគិតត្រឹមចុងឆ្នាំកន្លងទៅបានកើន ឡើងដល់ជាង ៧,២៩ លានគណនី ស្មើនឹង ៧,៥% នៃចំនួនប្រជាជនសរុប៕