លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាល​ប្រចាំខែកក្កដា

(VOVWORLD) - ក្នុងខែកក្កដា និងរយៈពេល ៧ ខែនៃឆ្នាំនេះ វៀតណាមសម្រេចបានគោលដៅក្នុងឆ្នាំ២០២៣ ដោយលទ្ធផលល្អប្រសើរ។ 
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាល​ប្រចាំខែកក្កដា - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដា

នាព្រឹកថ្ងៃទី៥ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រដ្ឋាភិបាលបានបើកសម័យប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៣ ដើម្បីវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកក្កដា និងរយៈពេល ៧ ខែនៃ ឆ្នាំ២០២៣។

បន្ទាប់ពីវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា ក្នុងខែកក្កដា និងរយៈពេល ៧ ខែនៃឆ្នាំនេះ វៀតណាមសម្រេចបានគោលដៅក្នុងឆ្នាំ២០២៣ ដោយលទ្ធផលល្អប្រសើរ។ ទោះយ៉ាងណាក៏ដោយ ក្នុងបរិបទដែលបញ្ហាប្រឈម និងការលំបាកច្រើនជាងឱកាស និងអំណោយផល លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសមាជិករដ្ឋាភិបាលយកចិត្តទុកដាក់លើការពិភាក្សា វាយតម្លៃយ៉ាងទូលំទូលាយ វិភាគដោយប្រុងប្រយ័ត្ន និងសត្យានុម័ត បញ្ជាក់ឱ្យច្បាស់នូវប្រការដែលបានធ្វើបានល្អ ដើម្បីបន្តលើកកម្ពស់ និងធ្វើឱ្យកាន់តែប្រសើរឡើង ហើយប្រការដែលមិនទាន់សម្រេចបានដូចបំណងគឺត្រូវលើកមូលហេតុ និងមេរៀនបទពិសោធន៍។ ទន្ទឹមនឹងនោះ ព្យាករណ៍បរិបទ ស្ថានភាពនាពេលខាងមុខ ហើយតាមនោះលើកឡើងដំណោះស្រាយសំខាន់ៗ សម្រាប់ខែសីហា និងប៉ុន្មានខែដែលនៅសល់ក្នុងឆ្នាំ ២០២៣ និងរយៈពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ