លោកនាយករដ្ឋមន្រ្តីតម្រូវឲ្យកសាងយន្តការដើម្បីវិស័យព័ត៌មាន-ទូរគមនាគមន៍ពិតជា “ប្រភពធនធាននិងជាកម្លាំង”

(VOVWORLD) - នារសៀលថ្ងៃទី១១ ខែឧសភា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយក្រសួងព័ត៌មាននិងទូរគមនាគមន៍។
លោកនាយករដ្ឋមន្រ្តីតម្រូវឲ្យកសាងយន្តការដើម្បីវិស័យព័ត៌មាន-ទូរគមនាគមន៍ពិតជា “ប្រភពធនធាននិងជាកម្លាំង” - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VGP)
នៅជំនួបធ្វើការ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដំណើរការអភិវឌ្ឍ និយាយរួមនិងវិស័យព័ត៌មាន-ទូរគមនាគមន៍និយាយដោយឡែកត្រូវតែច្បាមជាប់និន្នា ការនៃសម័យកាល ប៉ុន្តែក៏ត្រូវពិនិត្យលើស្ថានភាពជាក់ស្ដែងរបស់ប្រទេសជាតិទៀត ផង។ គួរតែជ្រើសរើសវិស័យអភិវឌ្ឍដោយផ្អែកលើប្រៀបខ្លាំងប្រកួតប្រជែងដើម្បី អភិវឌ្ឍយ៉ាងលឿន ប្រកបដោយចីរភាព ព្រមទាំងមានការបោះជំហាន ដំណោះស្រាយ ដ៏សមស្រប អាចធ្វើទៅបាន; “ជ្រើសរើសគោលដៅ ជ្រើសរើសការងារ ជ្រើសរើសអ្នក ធ្វើ” ដើម្បីសម្រេចបានប្រសិទ្ធភាពខ្ពស់ ហើយរីកសុះសាយយ៉ាងទូលំទូលាយ។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកឡើងភារកិច្ចសំខាន់មួយ ចំនួនរបស់ក្រសួងព័ត៌មាននិងទូរគមនាគមន៍ នាពេលខាងមុខដូចជា៖ ការរៀបចំរចនា សម្ព័ន្ធកម្មាភិបាល ការងារគ្រប់គ្រងរដ្ឋ ការកសាងយន្តការ គោលនយោបាយដើម្បី កៀរគរប្រភពធនធានស្របច្បាប់ទាំងអស់សម្រាប់អភិវឌ្ឍ ជាដើម។ រួមជាមួយគ្នានោះ កសាងនិងដឹកនាំការអនុវត្តយុទ្ធសាស្ត្រផ្លាស់ប្ដូរឌីជីថលជាតិលើគ្រប់ជ្រុងជ្រោយ ក្នុង នោះការកសាងប្រទេសវៀតណាមឌីជីថលគឺជាភារកិច្ចឯកទេសដ៏ធំរបស់ក្រសួង នាបច្ចុប្បន្ន។
លោកនាយករដ្ឋមន្រ្តីបានក្រើនរំលឹកថា ការងារទូរគមនាគមន៍គឺជាភារកិច្ចដ៏ សំខាន់ ហេតុដូច្នេះ ចាំបាច់ត្រូវបង្កើនការយល់ដឹង ការកសាងយន្តការ គោល នយោបាយឲ្យបានសមស្រប ដើម្បីវិស័យទូរគមនាគមន៍ពិតជា “ប្រភពធនធាននិង ជាកម្លាំង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ