លោកនាយករដ្ឋមន្រ្តីបញ្ជាឱ្យវាយលុកពេញទំហឹងនិងឆាប់រហ័សដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩
(VOVWORLD) - ទន្ទឹមជាមួយគ្នានោះ ផ្តោតលើការបង្ការនិងការទប់ស្កាត់ជំងឺរាតត្បាតផង ប៉ុន្តែនៅតែត្រូវដឹកនាំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិសន្តិសុខសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពជូនប្រជាជន។
លោកនាយករដ្ឋមន្រ្តីបានស្នើដល់លេខាគណៈកម្មាធិការបក្ស និងប្រធាននៃខេត្តនិងទីក្រុងនានាក្នុងការបញ្ជាដឹកនាំការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតដោយមានទំនួលខុសត្រូវខ្ពស់ (រូបថត៖ VGP/Nhat Bac) |
ការិយាល័យរដ្ឋាភិបាលទើបបានចេញសេចក្តីជូនដំណឹងស្តីពីការសន្និដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺរណែតទូទាំងប្រទេស នៅថ្ងៃទី ២៩ ខែឧសភាស្តីពីការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ក្នុងនោះលោកនាយករដ្ឋមន្រ្តីបានស្នើឱ្យមានជំហររឹងមាំ ក្នុងស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង” ដែលជាការវាយប្រហារយ៉ាងពេញទំហឹងដើម្បីបញ្ឈប់ការឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស សំដៅស្ថេរភាពជីវភាពរស់នៅនិងស្តារផលិតកម្មនិងអាជីវកម្មឡើងវិញ។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើការដាក់ផលប្រយោជន៍ជាតិនិងការពារសុខភាព របស់ប្រជាជនជាចម្បង។ ម្យ៉ាងវិញទៀត ប្តេជ្ញារុញថយក្រោយ និងទប់ស្កាត់ជំងឺដ៏គ្រោះថ្នាក់នេះ ហើយនាពេលខាងមុខត្រូវផ្តោតលើតំបន់ដែលជំងឺរាតត្បាតកំពុងវិវឌ្ឍយ៉ាងស្មុគស្មាញដូចជាខេត្ត Bac Giang, Bac Ninh ទីក្រុងហូជីមិញ និងទីក្រុងហាណូយជាដើម។ ទន្ទឹមជាមួយគ្នានោះ ផ្តោតលើការបង្ការនិងការទប់ស្កាត់ជំងឺរាតត្បាតផង ប៉ុន្តែនៅតែត្រូវដឹកនាំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិសន្តិសុខសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពជូនប្រជាជន។
លោកនាយករដ្ឋមន្រ្តីក៏បានដឹកនាំការអនុវត្តឲ្យបានខ្លាំងក្លាថែមទៀតនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជាទូទៅ ទូលំទូលាយនិងមានប្រសិទ្ធភាព ដោយពន្លឿនការទទួលបានប្រភពវ៉ាក់សាំងចម្រុះ តាម រយៈវិធីសាស្ត្រការទូត សេដ្ឋកិច្ច មហាជននិងវិធានការពិសេសផ្សេងទៀតផងដែរ៕