លោកនាយករដ្ឋមន្រ្តីបានលើកឡើងច្បាស់ថា៖ ក្នុងគ្រាមានព្យុះនិងទឹកជំនន់ ការជួយសង្គ្រោះប្រជាជនគឺជារឿងសំខាន់បំផុត

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យស្ថានីយ៍ជលសាស្ត្រឧតុនិយមមជ្ឈមនិងស្ថានីយ៍ឧតុនិយមទូទាំងប្រទេស ផ្តល់ព័ត៌មានជាប្រចាំនិងទាន់ពេលវេលា ដើម្បីចាត់វិធានការទប់ទល់សមស្រប។
លោកនាយករដ្ឋមន្រ្តីបានលើកឡើងច្បាស់ថា៖ ក្នុងគ្រាមានព្យុះនិងទឹកជំនន់ ការជួយសង្គ្រោះប្រជាជនគឺជារឿងសំខាន់បំផុត - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ ការជួយសង្គ្រោះមនុស្សជារឿងសំខាន់បំផុត (រូបថត៖ VGP)

នៅចំពោះមុខព្យុះ Molave នៅព្រឹកថ្ងៃទី ២៦ ខែតុលា នៅទីស្តីការក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំអនឡាញជាមួយក្រសួង ស្ថាប័ននិងខេត្តភាគកណ្តាលមួយចំនួន ដែលមានហានិភ័យរងផលប៉ះពាល់ពីព្យុះ ដោយចាត់វិធានការបង្ការ ទប់ទល់នឹងព្យុះផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យស្ថានីយ៍ជលសាស្ត្រឧតុនិយមមជ្ឈឹមនិងស្ថានីយ៍ឧតុនិយមទូទាំងប្រទេស ផ្តល់ព័ត៌មានជាប្រចាំនិងទាន់ពេលវេលា ដើម្បីចាត់វិធានការទប់ទល់សមស្រប។ ជាពិសេសតម្រូវឱ្យប្រជាជនផ្លាស់ចេញពីតំបន់គ្រោះថ្នាក់ភ្លាមមួយរំពិក។ លោកនាយករដ្ឋមន្ត្រីអញ្ជើញផ្តល់អនុសាសន៍ថា៖ “ខ្ញុំសូមស្នើត្រង់ថា ទី ១ គឺសុវត្ថិភាពសម្រាប់មនុស្សជាចម្បង។ ពោលគឺការជួយសង្គ្រោះប្រជាជនគឺជាការសំខាន់បំផុត ដូច្នេះដំណោះស្រាយដែលអាចទៅរួច ដូចជាការអំពាវនាវឲ្យនាវាផ្លាស់ប្តូរទីលំនៅ ជម្លៀសប្រជាជនពេលដែលមាននាវាចូលឆ្នេរវិញ”

លោកនាយករដ្ឋមន្រ្តីបានលើកឡើងច្បាស់ថា៖ ក្នុងគ្រាមានព្យុះនិងទឹកជំនន់ ការជួយសង្គ្រោះប្រជាជនគឺជារឿងសំខាន់បំផុត - ảnh 2នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ VGP) 

លោកនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកថា ទន្ទឹមនឹងការទប់ទល់ជាមួយព្យុះ Molave តំបន់នានាចាំបាច់ត្រូវបន្តការងារជួយសង្គ្រោះដល់ប្រជាជននៃខេត្តភាគកណ្តាលទាំង ៥ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់កន្លមក ក៏ដូចជាស្វែងរកមនុស្សដែលបាត់ខ្លួនដោយឈរលើមូលដ្ឋានធានាសុវត្ថិភាពផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ