លោកនាយករដ្ឋមន្រ្តីវៀតណាមនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល G20
(VOVWORLD) - តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នឹងចូលរួមកិច្ចប្រជុំកំពូល G20 តាមប្រព័ន្ធវីដេអូ ដែលប្រព្រឹត្តទៅថ្ងៃទី ២១ -២២ ខែវិច្ឆិកាឆ្នាំ ២០២០។
ការដែលលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូលតាមអ៊ីនធឺរណែត G20 បានអះអាងនូវការគាំទ្រនិងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់វៀតណាមនិងអាស៊ានចំពោះក្រុម G20 និងសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ និងរួមចំណែកលើកកម្ពស់កិត្យានុភាពរបស់វៀតណាម -ជាសមាជិកសកម្មនិងមានការទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហាពិភពលោក។
ប្រធានបទរបស់ G20 ក្នុងឆ្នាំ ២០២០ គឺ “ការអនុវត្តជាក់ស្តែងរាល់កាលានុវត្តន៍ភាពក្នុងសតវត្សរ៍ទី ២១ សម្រាប់ប្រជាជនគ្រប់រូប” ដោយផ្តោតលើបញ្ហាសំខាន់ចំនួន ៣ រួមមាន៖ ផ្តល់អំណាចដល់ប្រជាជន; ការពារភពផែនដី; កំណត់រូបរាងវិស័យថ្មី៕