លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh៖ ត្រឹមថ្ងៃទី ៣០ ខែកញ្ញា បន្ធូរបន្ថយវិធានការរក្សាគម្លាតសង្គមដោយមានការគ្រប់គ្រងជាបណ្ដើរៗ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ ខេកញ្ញា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh ប្រធានគណៈកម្មការជាតិ ដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមអនឡាញជាមួយខេត្ត ក្រុងទាំង ៦៣ នៅទូទាំងប្រទេស។
លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh ប្រធានគណៈកម្មការជាតិ ដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ sggp.org.vn) |
អង្គប្រជុំបានធ្វើការវាយតម្លៃលើស្ថានការណ៍វិឌ្ឍន៍នៃជំងឺរាតត្បាតកូវីដ ១៩ ក្នុងរយៈពេល ២ សប្តាហ៍កន្លងទៅ លទ្ធផលនៃការអនុវត្តភារកិច្ច និងដំណោះស្រាយ បញ្ជាក់ពីមូលហេតុ មេរៀនបទពិសោធន៍អំពីការដឹកនាំអនុវត្តន៍ ហើយតាមនោះកំណត់គោលដៅ ភារកិច្ច ដំណោះស្រាយឲ្យសមស្របសម្រាប់រយៈពេលខាងមុខ។ លោក នាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យប្រទេសទាំងមូលខិតខំប្រឹងប្រែង ចាប់ពីពេលនេះ ដល់ថ្ងៃទី ៣០ ខែកញ្ញា នឹងបន្ធូរបន្ថយវិធានការរក្សាគម្លាតសង្គមដែលមានការគ្រប់គ្រងជាជំហានៗ ដើម្បីស្ដារការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឡើងវិញ។
ប្រមុខរដ្ឋាភិបាលក៏បានឲ្យដឹងថា កាលពីថ្ងៃទី ២៤ ខែកញ្ញាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពគ្នាចំពោះសំណើររបស់រដ្ឋាភិបាលស្ដីពីការចេញផ្សាយគោលនយោបាយជួយឧបត្ថម្ភពលករ និងនិយោជក ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត ពីមូលនិធិធានារ៉ាប់រងភាពអត់ការងារធ្វើ។
ទន្ទឹមនឹងនេះ លោកនាយរដ្ឋមន្ត្រីក៏បានស្នើឲ្យក្រសួងព័ត៌មាននិងផ្សព្វផ្សាយធ្វើការរាយការណ៍ស្ដីពីការបន្តសុក្រិតដំណោះស្រាយបច្ចេកទេស និងបច្ចេកវិទ្យា បម្រើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕