លោកនាយករដ្ឋមន្រ្តីអញ្ជើញដឹកនាំសន្និសីទបូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តគម្រោង “សន្តិសុខស្បៀងអាហារជាតិ”

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៨ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទអនឡាញថ្នាក់ជាតិ ស្តីពីបូកសរុបរយៈពេល ១០ ឆ្នាំ នៃការអនុវត្តគម្រោង “សន្តិសុខស្បៀងអាហារជាតិ ដល់ឆ្នាំ ២០២០” ដើម្បីវាយតម្លៃជាមូលដ្ឋាន និងដកចេញនូវបញ្ហាសសំខាន់ៗ អំពីសន្តិសុខស្បៀងអាហាររបស់ប្រទេសជាតិ។

លោកនាយករដ្ឋមន្រ្តីអញ្ជើញដឹកនាំសន្និសីទបូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តគម្រោង “សន្តិសុខស្បៀងអាហារជាតិ” - ảnh 1 ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ VGP/Nhat Bac)

អញ្ជើញថ្លែងមតិនៅឯសន្និសីទនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការធានាសន្តិសុខស្បៀងអាហារ គឺជាការងារបន្ទាន់និងជាភារកិច្ចយុទ្ធសាស្រ្តយូរអង្វែងផងដែរ។ ការធានាសន្តិសុខស្បៀងអាហារបន្ទាន់ក៏ជាការចូលរួមចំណែក ក្នុងការអនុវត្តគោលដៅចំនួនពីរ ដែលរដ្ឋាភិបាលបានដាក់ចេញសម្រាប់ឆ្នាំនេះពោលគឺ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកប ដោយជោគជ័យនិងសម្រេចបានគោលដៅសេដ្ឋកិច្ចសង្គម។ យ៉ាងណាមិញ ភារកិច្ចនេះកាន់តែលំបាកជាង ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា ក្រោយរយៈពេល ១០ ឆ្នាំនៃការអនុវត្តគម្រោងនេះ វិស័យកសិកម្មរបស់វៀតណាមនិយាយរួមនិងផលិតកម្មស្បៀងអាហារនិយាយដោយឡែកគឺសម្រេចបាននូវសមិទ្ធិផលគួរឲ្យកត់សម្គាល់។  នាពេលថ្មីៗនេះ វៀតណាមបានអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាយ៉ាងខ្លាំងក្លា ទៅលើផលិតកម្មកសិកម្មនិងមានម៉ាកអង្ករល្អបំផុតនៅលើពិភពលោក។ ទន្ទឹមជាមួយគ្នានេះ ជីវភាពរស់នៅរបស់ប្រជាកសិករត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

ស្ដីពីភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“ការរួមវិភាគទានទៅក្នុងសន្តិសុខស្បៀងអាហារពិភពលោកជាការ ចាំបាច់ ប៉ុន្តែដំបូងបង្អស់ត្រូវថែទាំសម្រាប់ប្រជាជនវៀតណាមជិត១០០ លាននាក់សិន។ ការផ្ទុកបម្រុងស្បៀងអាហារប្រកបដោយស្ថិរភាពក្នុងគ្រប់ កាលៈទេសៈ គឺសំខាន់ណាស់។ នេះជាមុខទំនិញយុទ្ធសាស្ត្រ។ សន្តិសុខ ស្បៀងអាហារជាបញ្ហាសំខាន់ជួរមុខចំពោះប្រទេសទាំងអស់ ជាពិសេសគឺ ក្នុងកាលៈទេសៈនៃអស្ថិរភាពនយោបាយ ការប្រែប្រួលអាកាសធាតុ និងការ សាកល្បងសន្តិសុខមិនមែនប្រពៃណីដូចជាការផ្ទុះជំងឺនាបច្ចុប្បន្ន។ ហេតុ ដូច្នេះ ការធានាសុវត្ថិភាព ស្ថិរភាពសម្រាប់ប្រជាជនជាការទទួលខុសត្រូវ របស់បក្សនិងរដ្ឋវៀតណាម”៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ