លោកនាយករដ្ឋមន្រ្តីអញ្ជើញ​ត្រួតពិនិត្យ​ការបង្ការ​និងទប់ស្កាត់​ជំងឺ​រាតត្បាតកូវីដ ១៩ តាមរយៈប្រព័ន្ធអនឡាញនៅតាមឃុំ សង្កាត់ និងទីរួមស្រុក

(VOVWORLD) - នៅយប់ថ្ងៃទី ២ ខែកញ្ញា លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញពិនិត្យការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ តាមរយៈប្រព័ន្ធអនឡាញនៅតាម ឃុំ សង្កាត់ និងទីរួមស្រុកចំនួន ៥ នៅទីក្រុងហូជីមិញ ខេត្ត Long An និងខេត្ត Tien Giang។
លោកនាយករដ្ឋមន្រ្តីអញ្ជើញ​ត្រួតពិនិត្យ​ការបង្ការ​និងទប់ស្កាត់​ជំងឺ​រាតត្បាតកូវីដ ១៩ តាមរយៈប្រព័ន្ធអនឡាញនៅតាមឃុំ សង្កាត់ និងទីរួមស្រុក - ảnh 1លោកនាយករដ្ឋមន្រ្តីអញ្ជើញត្រួតពិនិត្យការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ តាមរយៈប្រព័ន្ធអនឡាញនៅតាមឃុំ សង្កាត់ និងទីរួមស្រុក (រូបថត៖ VGP)

មូលដ្ឋានទាំងនេះសុទ្ធតែមានការឆ្លងជំងឺកូវីដ ១៩ យ៉ាងស្មុគស្មាញ។ បន្ទាប់ពីបានក្ដាប់ជាប់ស្ថានការណ៍នៅមូលដ្ឋាន លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យឃុំនិងសង្កាត់ទាំងនេះ ត្រូវអនុវត្តន៍ភារកិច្ចសំខាន់ចំនួន ៨ ជាបន្ទាន់។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យឃុំ សង្កាត់ និងទីរួមស្រុកទាំងអស់ត្រូវបន្តអនុវត្តឱ្យបានល្អប្រសើរ និងតឹងរឹងថែមទៀត រាល់បទបញ្ញត្តិស្ដីពីការរក្សាគម្លាត និងធ្វើចត្តាឡីស័ក។ ទីពីរ ធានាសន្តិសុខសង្គម មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ខ្វះស្បៀងអាហារ ឬសំលៀកបំពាក់ឡើយ។ ទន្ទឹមនឹងនេះ ធានាថា ប្រជាជនទទួលបានសេវាកម្មសុខាភិបាលឲ្យទាន់ពេលវេលា។ រៀបចំការធ្វើតេស្តិយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីរកឃើញ អ្នកឆ្លងជំងឺយ៉ាងឆាប់រហ័ស។ រៀបចំការចាក់វ៉ាក់សាំងតាមបែបវិទ្យាសាស្ត្រ ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព ធានាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះចាំបាច់ត្រូវឃោសនា ចលនា និងអំពាវនាវឱ្យប្រជាជនប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដើម្បីប្រជាជនដឹង - ប្រជាជនយល់ - ប្រជាជនជឿ - ប្រជាជនធ្វើតាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ