លោកនាយករដ្ឋមន្រ្តី៖ ផ្នែកអយ្យការប្រជាជនត្រូវតែជាឧបករណ៍មុតស្រួចរបស់បក្ស

(VOVWORLD) - ផ្នែកអយ្យការប្រជាជន ត្រូវជាឧបករណ៍ដ៏មុតស្រួចយ៉ាងពិតប្រាកដ្ឋរបស់បក្ស ក្នុងការងារ ស្វែងរកឧក្រិដ្ឋជនពុករលួយ រួមចំណែកដល់ការការពារបក្ស ការពាររបប ក៏ដូចជាពង្រឹងទំនុកចិត្តរបស់ប្រជាជន។
លោកនាយករដ្ឋមន្រ្តី៖ ផ្នែកអយ្យការប្រជាជនត្រូវតែជាឧបករណ៍មុតស្រួចរបស់បក្ស  - ảnh 1លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញចូលរួមពីធីរំលឹកខួបលើកទី ៦០ នៃការបង្កើតផ្នែកអយ្យការប្រជាជន

នាថ្ងៃទី ២៤ ខែកក្កដា អញ្ជើញចូលរួមពីធីរំលឹកខួបលើកទី ៦០ នៃការបង្កើតផ្នែកអយ្យការប្រជាជន (២៦ កក្កដា ១៩៦០ - ២៦ កក្កដា ២០២០) និងសន្និបាតប្រឡងប្រណាំង ស្នេហាជាតិលើកទី ៦ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ផ្នែកអយ្យការត្រូវតែជាឧបករណ៍មុតស្រួចរបស់បក្ស រដ្ឋនិងប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនិង រកឃើញឧក្រិដ្ឋជនអំពើពុករលួយ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃថា ក្នុងរយៈពេល៦០ឆ្នាំ នៃការបង្កើតនិងរីកធំធាត់ ផ្នែកអយ្យការបានបំពេញរាល់ភារកិច្ចប្រកបដោយជោគជ័យ។ ការចូលរួមចំណែករបស់ផ្នែកអយ្យការគឺមានសារៈសំខាន់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើស ដើម្បីការពារជីវភាពសុខសាន្តត្រានជូនប្រជាជន។ នាយករដ្ឋមន្ត្រី លោក  Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖ “កម្មាភិបាលអយ្យការចាំបាច់ត្រូវលើកកម្ពស់ការទទួលខុសត្រូវនិងប្ញទ្ធានុភាពរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមនោះ ចូលរួមចំណែកក្នុងការកសាងបរិយាកាសសុខសន្តិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ជាមួយគ្នានេះ ផ្នែកអយ្យការប្រជាជន ត្រូវជាឧបករណ៍ដ៏មុតស្រួចយ៉ាងពិតប្រាកដ្ឋរបស់បក្ស ក្នុងការងារ ស្វែងរកឧក្រិដ្ឋជនពុករលួយ រួមចំណែកដល់ការការពារបក្ស ការពាររបប ក៏ដូចជាពង្រឹងទំនុកចិត្តរបស់ប្រជាជន”

នៅក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញប្រគល់គ្រឿងឥស្សរិយយស ហូជីមិញ ជូនចំពោះផ្នែកអយ្យការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ