លោកនាយករដ្ឋមន្រ្តី៖ ហាណូយត្រូវបំពេញផែនការដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២០

(VOVWORLD) - ទន្ទឹមនឹងភារកិច្ចប្រយុទ្ធនឹងជំងឺរាតត្បាត ទីក្រុងហាណូយក៏ត្រូវបំពេញគោលដៅមូលដ្ឋានដែលបានដាក់ចេញក្នុងផែន ការតាំងពីដើមឆ្នាំមក។ 
លោកនាយករដ្ឋមន្រ្តី៖ ហាណូយត្រូវបំពេញផែនការដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២០ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃទីក្រុងហាណូយ (រូបថតៈ VGP)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី ២០ ខែមេសា ជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃទីក្រុងហាណូយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានស្នើឱ្យទីក្រុងហាណូយ ត្រូវសម្រេចផែន ការដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២០ នេះ។  ជាដំបូងបង្អស់ ទីក្រុងហាណូយត្រូវធ្វើជាគំរូក្នុងការអនុវត្តការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកប ដោយប្រសិទ្ធភាពបំផុត។ ទន្ទឹមនឹងភារកិច្ចប្រយុទ្ធនឹងជំងឺរាតត្បាតនោះ ទីក្រុងហាណូយត្រូវបំពេញគោលដៅជាមូលដ្ឋានដែលបានដាក់ចេញក្នុងផែនការតាំងពីដើមឆ្នាំមក។

លោកនាយករដ្ឋមន្រ្តី៖ ហាណូយត្រូវបំពេញផែនការដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២០ - ảnh 2 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VGP)

លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “ទីក្រុងហាណូយត្រូវតែព្យាយាមសម្រេចនូវគោល ដៅជាមូលដ្ឋាននិងសំខាន់ៗ សម្រាប់ពេញមួយឆ្នាំ ២០២០ នេះ ដូចជាកំណើនសេដ្ឋកិច្ច ដោះស្រាយការងារធ្វើ ប្រមូលថវិកា ដើម្បីរួមចំណែកសំខាន់ ដើម្បីប្រទេសទាំងមូលបំពេញយ៉ាងល្អនូវភារកិច្ចនៃឆ្នាំ ២០២០ ក្នុងបរិបទដែលជួបប្រទះការលំបាកជាច្រើន។ ថ្វីត្បិតតែ ខិតខំប្រឹងដើម្បីសម្រេចកំណើន GDP ក្នុងត្រីមាសទី១ បានជិត៤ ភាគរយ ប៉ុន្តែ នេះកម្រិតទាប បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ដោយសារតែជំងឺរាតត្បាត។ ហេតុច្នេះត្រូវតែមានភាពស៊ីជម្រៅនិងមានការខិតខំប្រឹងប្រែងជាងនេះទៅទៀត ដើម្បីដោះស្រាយរាល់ការជំពាក់ជំពិន ឈានដល់ការអភិវឌ្ឍ”

យោងតាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបាន ឲ្យដឹងថា ដោយ សារ ផលប៉ះពាល់នៃ COVID-19 គោលដៅកំណើនគឺទាបជាងរយៈពេលដូចគ្នា និងផែនការដែលបានដាក់ចេញដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ