លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ កិច្ចសន្ទនា ២០៤៥ បង្ហាញយ៉ាងច្បាស់លាស់នូវបំណងប្រាថ្នាដ៏ខ្លាំងក្លាអំពីប្រទេសវៀតណាមដ៏ខ្លាំងមាំមួន និងវិបុលភាព
(VOVWORLD) - ស្មារតីនៃសេចក្តីប្រាថ្នានិងជំនឿទុកចិត្តបានបង្ហាញយ៉ាងច្បាស់លាសនៅក្នុងកិច្ចសន្ទនានេះ ហើយតាមនោះ សម្តែងនូវបំណងប្រាថ្នាដ៏ខ្លាំងក្លាអំពីប្រទេសវៀតណាមខ្លាំងមាំមួន វិបុលភាពនៅឆ្នាំ ២០៤៥។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc |
អញ្ជើញថ្លែងមតិសន្និដ្ឋាននៅក្នុងកិច្ចសន្ទនាជាមួយតំណាងសហគ្រិននិងបញ្ញាវ័ន្តនៅក្នុងកិច្ចសន្ទនា ២០៤៥ ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី ៦ ខែមិនា នៅទីក្រុងហូជីមិញនោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចាត់ទុកថា ស្មារតីនៃសេចក្តីប្រាថ្នានិងជំនឿទុកចិត្តបានបង្ហាញយ៉ាងច្បាស់លាសនៅក្នុងកិច្ចសន្ទនានេះ ហើយតាមនោះ សម្តែងនូវបំណងប្រាថ្នាដ៏ខ្លាំងក្លាអំពីប្រទេសវៀតណាមខ្លាំងមាំមួន វិបុលភាពនៅឆ្នាំ ២០៤៥។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ “បំណងប្រាថ្នាដ៏ខ្លាំងក្លាសម្រាប់ប្រទេសវៀតណាមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា វិបុលភាពនៅឆ្នាំ ២០៤៥ ហើយនេះគឺជាមនោសញ្ចេតនាដ៏ធំធេងចំពោះប្រទេសជាតិ។ នេះមិនត្រឹមតែជាបំណងប្រាថ្នារបស់សហគ្រាស និងប្រជាជនប៉ុណ្ណោះទេ ថែមទាំងជាបំណងប្រាថ្នារបស់ប្រព័ន្ធនយោបាយទាំងមូល ក្រោមការដឹកនាំរបស់បក្សទៀតផង។ ចំណុចសំខាន់ទីពីរគឺជាជំនឿទុកចិត្ត។ យើងងមានជំនឿនិងបំណងប្រាថ្នាគ្រប់គ្រាន់ដើម្បីជឿជាក់ថាសហគ្រិន និងបញ្ញាវ័ន្តនឹងរួមចំណែកដល់ជោគជ័យរបស់ប្រទេសជាតិ”។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានធ្វើការបូកសរុបក្រុមបញ្ហាទាំង ៥ ដែលបានលើកឡើងនៅក្នុងកិច្ចសន្ទនានេះ គឺ៖ មនុស្ស និងបច្ចេកវិទ្យា ក្នុងនោះមានបញ្ហាបម្លាស់ប្ដូរឌីជីថលយ៉ាងខ្លាំងក្លារបស់ប្រទេសជាតិ។ ទី ២ គឺត្រូវយកចិត្តទុកដាក់លើការផ្លាស់ប្ដូរថ្មីនូវរបៀបរបប ក្នុងនោះផ្ដោតសំខាន់លើសិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋ។ ទី ៣ គឺផ្តល់ឱកាសអភិវឌ្ឍន៍ដល់សហគ្រាស។ ទី ៤ គឺប្រភពធនធានមនុស្សរបស់វៀតណាមបម្រើការអភិវឌ្ឍន៍ ផ្សារភ្ជាប់ជាមួយការចាប់ផ្តើមអាជីវកម្មច្នៃប្រឌិត និងការពារបរិស្ថានរស់នៅ។ ទី ៥ គឺការពារវប្បធម៌វៀតណាមផងដែរ៕