លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលជួបជាមួយវិនិយោគិនបរទេស

(VOVWORLD) -  នាព្រឹកថ្ងៃទី ១១ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូវិនិយោគិនបរទេស ដែលកំពុងធ្វើការវិនិយោគនៅវៀតណាម។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលជួបជាមួយវិនិយោគិនបរទេស - ảnh 1ទិដ្ឋភាពនៃជំនួប 

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថាវៀតណាមមានអត្រាកំណើនខ្ពស់ សន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចគឺល្អណាស់។ វៀតណាមបន្តបង្កើតបរិយា កាសវិនិយោគធ្វើអាជីវកម្មយ៉ាងងាយស្រួលសម្រាប់វិនិយោគិន ដោយខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ការលំបាកនិងឧបសគ្គទាំងអស់ ដើម្បីជួយសម្រួលដល់អាជីវកម្ម។ លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងថា វៀតណាមតែងតែទាក់ទាញនូវការវិនិយោគប្រកបដោយគុណភាពខ្ពស់ ពោលគឺវិនិយោគលើវិស័យអភិវឌ្ឍន៍ថាមពលជាដើម។ នាពេលនេះ លោកនាយករដ្ឋមន្រ្តីចង់ឲ្យវិនិយោគិន បន្តយកចិត្តទុកដាក់លើទីផ្សារវៀត ណាមដោយផ្តោតខ្លាំងទៅលើវិស័យនិងគម្រោងដែលជាតម្រូវការរបស់វៀតណាម ដូចជាហេដ្ឋារចនាសម្ព័ន្ធនិងថាមពលផងដែរ។

អញ្ជើញថ្លែងក្នុងពិធី តំណាងវិនិយោគិនបានអបអរសាទរ ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលវៀតណាមសម្រេចបានក្នុងបរិបទសេដ្ឋកិច្ចពិភពលោកជួបការលំបាកនិងមានបំរែបំរួលយ៉ាងស្មុគស្មាញ។ អ្នកទាំងអស់ក៏បានសម្តែងនូវការចាប់អារម្មណ៍ ពីព្រោះ វៀតណាមបង្កើនការប្រកួតប្រជែង ហើយវៀតណាមក៏ស្ថិតក្នុង Top ប្រទេសដែលមានសេដ្ឋកិច្ចទាក់ទាញបំផុតសម្រាប់ការវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ