លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការវិនិយោគលើវិស័យកសិកម្មនិងតំបន់ជនបទ

(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែកញ្ញា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន អញ្ជើញជួបពិភាក្សាការងារជាលើកទី ៣ ជាមួយកសិករ។ 
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការវិនិយោគលើវិស័យកសិកម្មនិងតំបន់ជនបទ - ảnh 1 ទិដ្ឋភាពនៃកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីជាមួយកសិកនៃតំបន់ភាគកណ្តាល-Tay Nguyen

កិច្ចពិភាក្សាលើកនេះក្រោមមូលបទ “រួមគ្នាខិតខំជំនះរាល់បញ្ហាប្រឈម រក្សាកំណើននៃតម្លៃផលិតផលកសិកម្មវៀតណាម ដើម្បីជួយវិស័យកសិកម្មរីកចម្រើន កសិករមានបាន តំបន់ជន បទស៊ីវិល័យនិងទំនើប”។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានក្រើនរំលឹកពីសារសំខាន់នៃវិស័យកសិកម្ម កសិករ និងជនបទវៀតណាម សម្រាប់ដំណាក់កាលអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើពិភព លោកទាំងមូល គឺវិស័យកសិកម្មរបស់វៀតណាមនៅតែជាឆ្អឹងខ្នងដ៏សំខាន់របស់ប្រទេសជាតិ។

“នាពេលខាងមុខ ចាំបាច់ត្រូវពង្រីកទីផ្សារនាំចេញ ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាមចូលជាធរមាន។ ក្នុងបរិបទថ្មី មានបញ្ហាសំខាន់ពីរត្រូវបានដាក់ចេញសម្រាប់កសិករវៀតណាម។ ទីមួយ ចាំបាច់បំពាក់ឲ្យកសិករនូវការត្រះរិះថ្មី និងចំណេះដឹងថ្មី។ ទី ២ គឺធ្វើឱ្យប្រសើរឡើងនូវភាពខ្លួនទីពឹងខ្លួននិងភាពធន់របស់កសិករវៀតណាម”។ នេះបើ យោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការវិនិយោគលើវិស័យកសិកម្មនិងតំបន់ជនបទ - ảnh 2 នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាតូបកសិកម្មរបស់សហគ្រាសមួយនៅទីក្រុង Dak Lak

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍បន្ថែមទៀតថា៖ បញ្ហាប្រឈមកាន់តែធំ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះវិស័យកសិកម្មកសិករនិងតំបន់ជនបទកាន់ តែខ្លាំងឡើង។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា បំណងប្រាថ្នាចង់បានប្រទេសវៀត ណាមមួយដ៏ខ្លាំងក្លា នៅឆ្នាំ ២០៤៥ ក៏ជាសេចក្តីប្រាថ្នារបស់កសិករវៀតណាម សម្រាប់ខឿនកសិកម្មវៀត ណាមដែលរីកចម្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ