លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញដឹកនាំសន្និសីទស្តីពីការបើកចំណាយទុន ODA

(VOVWORLD) - អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា នេះគឺជាប្រភពធនធានដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រទេស ហើយមិនអាចធ្វើព្រងើយកន្តើយបានឡើយ។ 
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញដឹកនាំសន្និសីទស្តីពីការបើកចំណាយទុន ODA - ảnh 1 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញដឹកនាំសន្និសីទស្តីពីការបើកចំណាយទុន ODA (រូបថត៖ (chinhphu.vn)

នាព្រឹកថ្ងៃទី ២៩ ខែតុលា នៅទីស្តីការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញដឹកនាំសន្និសីទអនឡាញ ទូទាំងប្រ ទេស ជាមួយក្រសួងស្ថាប័ននិងមូល ដ្ឋាននានា ស្តីពីស្ថានភាពអនុវត្តនិងបើកចំណាយប្រាក់សម្រាប់កម្មវិធីនិងគម្រោងនានា នៃទុនសហប្រតិបត្តិការ អភិវឌ្ឍជាផ្លូវការ (ODA) ប្រាក់កម្ចីសម្បទានបរទេស។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា នេះគឺជាប្រភពធនធានដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយមិនអាចធ្វើព្រងើយកន្តើយបានឡើយ។ ថ្វីត្បិតដូច្នេះក៏ដោយ ប្រភពដើមទុននេះ បានបើកចំណាយយឺតយ៉ាវណាស់។ ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យបណ្តាមូលដ្ឋាននិងក្រសួងនានា ត្រូវផ្តល់ចម្លើយ អំពីមូលហេតុនៃការចំណាយដើម ទុន ODA យឺតយ៉ាវ។ លោកនាយករដ្ឋមន្រ្តីផ្តល់អនុសាសន៍ថា៖ “ដំណោះស្រាយទីមួយគឺសមត្ថកិច្ចរបស់អ្នកណា របស់ស្ថាប័នណា និងគណៈគ្រប់គ្រងណា គឺត្រូវដោះស្រាយដោយខ្លួនឯងតាមច្បាប់។ ទីពីរគឺត្រូវបានកំណត់នៅក្នុងភាពជាអ្នកដឹកនាំ។ ហើយខិតខំក្នុងរយៈពេលពីរខែចុងក្រោយនៃឆ្នាំនេះដើម្បីបង្កើនអត្រាការចំណាយប្រាក់ដល់ចំនួនប៉ុន្មានភាគរយ។ ពោលគឺបានចំណាយប្រាក់ជិត ៣០% ហើយ តើអាចត្រូវបានដំឡើងរហូតដល់ ៥០ ភាគរយឬអត់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ