លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អះអាងថាវៀតណាមមានសមត្ថភាព ប្រភពធនធាន ឆន្ទៈ និងបទពិសោធន៍យ៉ាងគ្រប់គ្រាន់ដើម្បីគ្រប់គ្រងជំងឺ Covid-19
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីសំណូមពរឲ្យប្រជាជនម្នាក់ៗ គ្រួសារនីមួយៗ ភូមិឃុំនីមួយៗ ត្រូវចាត់វិធានការបង្ការប្រឆាំងដ៏ជាក់លាក់ ត្រូវរកឃើញឲ្យ បានឆាប់ជាង ដាក់នៅដាច់ដោយឡែកឲ្យបានល្អជាងនិងខ្លាំងក្លាជាងចំពោះ ករណីឆ្លងវីរុសនិងសង្ស័យឆ្លង ព្រមទាំងឃ្លាំមើលយ៉ាងដិតដល់ករណីចូល វៀតណាម។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP) |
អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលនាព្រឹកថ្ងៃទី១៣មីនាស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា នាពេលកន្លង ទៅ រដ្ឋាភិបាលបានដឹកនាំការងារបង្ការនិងទប់ស្កាត់ជំងឺ Covid-19 ឲ្យ សម្រេចបាននូវលទ្ធផលដ៏ល្អលើទូទាំងប្រទេស ដែលត្រូវបានប្រជាជននិង សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ បង្កើតជំនឿជឿជាក់យ៉ាងខ្លាំងក្លាក្នុង សង្គម។ ដោយស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដូចជាប្រយុទ្ធប្រឆាំងនឹង ខ្មាំងសត្រូវ” ប្រព័ន្ធនយោបាយទាំងមូលបានចូលរួមយ៉ាងសកម្ម។ លោក នាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖
“ចាប់ពីពេលកើតមានករណីឆ្លង Covid-19 ទី១៧ គឺវៀតណាមបានឈាន ចូលក្នុងដំណាក់កាលទី២នៃការប្រយុទ្ធ។ ជំងឺឆ្លងនេះបានមានការវិវត្តន៍យ៉ា ងលឿន។ ប៉ុន្តែនៅកិច្ចប្រជុំនេះ យើងអះអាងចំពោះបក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងមិត្តភក្តិអន្តរជាតិថា វៀតណាមមាន សមត្ថភាព ប្រភពធនធាន ឆន្ទៈ និងបទពិសោធន៍យ៉ាងគ្រប់គ្រាន់ដើម្បីគ្រប់ គ្រងជំងឺឆ្លងនេះ។ រដ្ឋាភិបាលជានិច្ចកាលដាក់កិច្ចការពារសុខភាពរបស់ ប្រជាជនជាអាទិភាពចម្បងក្នុងសកម្មភាពរបស់ខ្លួន។ ប៉ុន្តែ ទន្ទឹមនឹងការ ងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ គឺយើងក៏ត្រូវតែជំនះពុះពារលើការលំបាក ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង។ យើងជួប ការលំបាកច្រើនទ្វេដងគឺយើងត្រូវតែខិតខំប្រឹងប្រែងច្រើនត្រីដងបន្ថែមទៀត។ នោះគឺទិសស្លោកធ្វើសកម្មភាពរបស់យើង”។
លោកនាយករដ្ឋមន្រ្តីសំណូមពរឲ្យប្រជាជនម្នាក់ៗ គ្រួសារនីមួយៗ ភូមិឃុំនីមួយៗ ត្រូវចាត់វិធានការបង្ការប្រឆាំងដ៏ជាក់លាក់ ត្រូវរកឃើញឲ្យ បានឆាប់ជាង ដាក់នៅដាច់ដោយឡែកឲ្យបានល្អជាងនិងខ្លាំងក្លាជាងចំពោះ ករណីឆ្លងវីរុសនិងសង្ស័យឆ្លង ព្រមទាំងឃ្លាំមើលយ៉ាងដិតដល់ករណីចូល វៀតណាម។
លោកនាយករដ្ឋមន្រ្តីក៏សំណូមពរឲ្យគណៈកម្មការជាតិដឹកនាំការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ត្រូវត្រៀមរៀបចំឧបករណ៍សុខាភិបាលចាំបាច់ឲ្យ បានគ្រប់គ្រាន់ ជាពិសេសគឺ ឧបករណ៍ kit ធ្វើតេស្តរកករណីឆ្លងវីរុស។
នៅជំនួបនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បាន វាយតម្លៃខ្ពស់ចំពោះស្ថាប័នសារព័ត៌មាននានារបស់វៀតណាមដែលបាន ជូនព័ត៌មានដល់ប្រជាជនប្រកបដោយការទទួលខុសត្រូវ ត្រឹមត្រូវ និង ទាន់ពេលវេលា៕