លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ គោលនយោបាយប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតត្រូវមានលក្ខណៈឯកភាពលើទូទាំងប្រទេស

(VOVWORLD) - យោងតាមគណៈកម្មការជាតិដឹកនាំបានឲ្យដឹងថា ក្នុងរលកទី៤នៃជម្ងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ លើទូទាំងប្រទេសមានកត់ត្រាករណីឆ្លងកូវីដ ចំនួនជាង១លាននាក់ ក្នុងនោះករណីបានជាសះស្បើយចំនួន៨៨ម៉ឺននាក់(៨២%) និង ករណីស្លាប់ចំនួន២៣.៥០០ នាក់។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ គោលនយោបាយប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតត្រូវមានលក្ខណៈឯកភាពលើទូទាំងប្រទេស - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មការជាតិដឹកនាំការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ (គណៈកម្មការជាតិ ដឹកនាំ) បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំទូទាំងប្រទេសតាមប្រព័ន្ធវីដេអូ រវាង គណៈកម្មការជាតិដឹកនាំជាមួយគណៈកម្មការដឹកនាំនៃខេត្ត ក្រុងទាំង៦៣ ដើម្បីវាយ តម្លៃចំពោះលទ្ធផលនៃការងារបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នាពេលកន្លងមក ព្រមទាំងពិភាក្សាអពីភារកិច្ច ដំណោះស្រាយបង្ការប្រឆាំងជម្ងឺរាតត្បាត ស្ដារនិងអភិវឌ្ឍ សេដ្ឋកិច្ចសង្គមឡើងវិញនាពេលខាងមុខផងដែរ។ ថ្លែងមតិបើកកិច្ចប្រជុំ លោកនាយក រដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖
“បន្ទាប់ពីចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ១២៨របស់រដ្ឋាភិបាល និងបទ បញ្ញត្តិជាបណ្ដោះអាសន្នអំពីការសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រង ជម្ងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព តាមសេចក្ដីសម្រេចចិត្តនិងសេចក្ដីណែនាំលេខ ៤៨០០របស់ក្រសួងសុខាភិបាលនោះ ខ្ញុំស្នើឲ្យអង្គប្រជុំផ្ដល់មតិដើម្បីពិនិត្យមើលថា យើងធ្វើបានអ្វីខ្លះ ហើយមិនទាន់ធ្វើបានអ្វីខ្លះ។ ពីនោះវិភាគមូលហេតុ ជាពិសេសគឺ មូលហេតុអត្តនោម័ត ចាត់វិធានការបំពេញបន្ថែម កែតម្រូវសេចក្ដីសម្រេចចិត្តលេខ ១២៨និងសេចក្ដីណែនាំលេខ៤៨០០ ដើម្បីអនុវត្តន៍ឲ្យបានល្អជាងទៀតនាពេលខាង មុខ សំដៅបង្ការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ប្រកបដោយជោគជ័យផង ព្រមទាំងស្ដារ អភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញប្រកបដោយសុវត្ថិភាពនិងចីរភាពនាពេលខាងមុខ ទៀតផង”។
យោងតាមគណៈកម្មការជាតិដឹកនាំបានឲ្យដឹងថា ក្នុងរលកទី៤នៃជម្ងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ លើទូទាំងប្រទេសមានកត់ត្រាករណីឆ្លងកូវីដ ចំនួនជាង១លាននាក់ ក្នុងនោះករណីបានជាសះស្បើយចំនួន៨៨ម៉ឺននាក់(៨២%) និង ករណីស្លាប់ចំនួន២៣.៥០០នាក់។ រហូតមកដល់ពេលនេះ ស្ថានការណ៍ជម្ងឺរាតត្បាត ត្រូវបានគ្រប់គ្រងជាស្ថាពរលើទូទាំងប្រទេស។ ប៉ុន្តែ ចំនួនករណីឆ្លងក្នុងសហគមន៍ កំពុងមាននិន្នាការកើនឡើងនៅតាមខេត្ត ក្រុងជាច្រើន៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ