លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ត្រូវតែសម្រេចរួចរាល់ជាស្ថាពរការចាក់វ៉ាក់សាំងដូសទី២ជូនមនុស្សអាយុ១៨ឆ្នាំឡើងក្នុងឆ្នាំ២០២១

(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែធ្នូ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំអំពីការនាំចូល ស្រាវជ្រាវ ផ្ទេរប្រគល់បច្ចេកវិទ្យា ផលិតវ៉ាក់សាំងនិងថ្នាំព្យាបាលជម្ងឺកូវីដ-១៩។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ត្រូវតែសម្រេចរួចរាល់ជាស្ថាពរការចាក់វ៉ាក់សាំងដូសទី២ជូនមនុស្សអាយុ១៨ឆ្នាំឡើងក្នុងឆ្នាំ២០២១ - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VNA)

ថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នាពេលកន្លងមក រដ្ឋាភិបាល នាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តីបានបញ្ជាដឹកនាំយ៉ាងប្ដូរផ្ដាច់នូវការអនុវត្តយុទ្ធសាស្ត្រវ៉ាក់សាំង។ ទោះយ៉ាងណាក៏ដោយ ត្រូវការវាយតម្លៃលើគ្រប់ជ្រុងជ្រោយ រៀបចំអនុវត្តន៍ដោយមានរបៀបរៀយរយ មានលក្ខណៈវិទ្យាសាស្ត្រ និងទាន់ពេលវេលាជាងមុន នៅពេលដែលស្ថានការណ៍ជម្ងឺរាតត្បាតនៅក្នុងប្រទេសនិងលើពិភពលោកនៅតែមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ដោយការកើតមាននៃវីរុសបំប្លែងថ្មី Omicron នាពេលថ្មីៗនេះ។ ក្នុងខែធ្នូនេះ ត្រូវតែសម្រេចរួចរាល់ជាស្ថាពរនូវការចាក់វ៉ាក់សាំងដូសទី២ជូនមនុស្សអាយុ១៨ឆ្នាំឡើង ព្រមទាំងកសាងផែនការយ៉ាងជាក់លាក់ ល្អិតល្អន់ និងច្បាស់លាស់សម្រាប់ការចាក់វ៉ាក់សាំងដូសទី៣។ ចំពោះការចាក់វ៉ាក់សាំងជូនកុមារអាយុ១២ឆ្នាំឡើង ត្រូវតែដាក់ឲ្យដំណើរការយ៉ាងសកម្ម ប្រញាប់ប្រញាល់ជាងទៀត ប៉ុន្តែត្រូវធានាសុវត្ថិភាព ប្រសិទ្ធភាព ដើម្បីបើកទ្វារសាលារៀនឡើងវិញ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វ៉ាក់សាំង ថ្នាំព្យាបាល និងមនសិការបស់ប្រជាជនគឺជាដំណោះស្រាយដ៏សារវ័ន្ត សំខាន់និងចាំបាច់បំផុតក្នុងស្ថានភាពបច្ចុប្បន្ន។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលវៀតណាមថា ចំនួនវ៉ាក់សាំងសរុបដែលវៀតណាមទទួលបាន និងគ្រោងទទួលបានរហូតដល់ចុងឆ្នាំ២០២១ពីប្រភពផ្សេងៗគ្នា គឺប្រមាណ២១១លានដូស។ គិតត្រឹមពេលនេះ ចំនួនវ៉ាក់សាំងសម្រាប់ចាក់ដូសទី៣ជូនមនុស្សអាយុ១៨ឆ្នាំឡើង មានប្រមាណ៩៥% ហើយ ស្មើនឹងចំនួន៦៨លាន៤សែនដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ