លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ រដ្ឋាភិបាលផ្តោតលើការកសាងប្រជាធិបតេយ្យសង្គមនិយម

(VOVWORLD) - នៅព្រឹកថ្ងៃទី ១៧ ខែសីហា នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលតាមប្រធានបទខែសីហាឆ្នាំ ២០២១ ស្តីពីច្បាប់។ 
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ រដ្ឋាភិបាលផ្តោតលើការកសាងប្រជាធិបតេយ្យសង្គមនិយម - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

ថ្លែងនៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានលើកឡើងយ៉ាងច្បាស់អំពីការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៣ របស់បក្ស, កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល រយៈពេល ៦ ខែ ដោយផ្តោតលើការអនុវត្តចំណុចលោតផ្លោះយុទ្ធសាស្ត្រចំនួន ៣ និងភារកិច្ចស្នូលចំនួន ៦ និងភារកិច្ចសំខាន់ៗចំនួន ១២ ក្នុងអាណត្តិនេះ រួមទាំងការបង្កើតយន្តការ។ លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា៖ វៀតណាមកំពុងកសាង ប្រជាធិបតេយ្យសង្គមនិយម រដ្ឋនីតិរដ្ឋសង្គមនិយម; បង្កើតរដ្ឋាភិបាលប្រកបដោយភាពច្នៃប្រឌិត មានវិន័យ មានសកម្មភាពប្រកបដោយប្រសិទ្ធភាពដើម្បីប្រជាជនក្នុងការបម្រើ។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យបណ្តារដ្ឋមន្រ្តីពង្រីកជាអតិបរមានូវស្មារតីទទួលខុសត្រូវចំពោះប្រជាជន ចំពោះប្រទេសជាតិ ដោយ ផ្តោតលើការដឹកនាំឱ្យបានគ្រប់ជ្រុងជ្រោយ នូវការងារបង្កើតយន្តការ និងចំណុចលោតផ្លោះយុទ្ធសាស្ត្រចំនួន ៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ