លោកនាយករដ្ឋមន្រ្តីNguyen Xuan Phuc អបអរសាទរការរីកចម្រើនគួរឲ្យកត់សម្គាល់នៃផ្នែកសុខាភិបាលវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី១៥ កក្កដា ក្រុមវេជ្ជបណ្ឌិតនិងអ្នកជំនាញ វៀតណាមជិត១០០នាក់បានដំណើរការវះកាត់បំបែក កូនភ្លោះដែលត្រគាកជាប់ គ្នានៅមន្ទីរពេទ្យកុមារទីក្រុងហូជីមិញ។
កូនភ្លោះពីរនាក់ត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ក្រោយពីការវះកាត់។ |
នារសៀលថ្ងៃទី១៥ កក្កដា បន្ទាប់ពីដឹងព័ត៌មានស្ដីពីការដែលកូនភ្លោះ ជាប់គ្នា Truc Nhi – Dieu Nhi ត្រូវបានវះកាត់បំបែកចេញពីគ្នាប្រកបដោយ ជោគជ័យរួចមក នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញអបអរសាទរចំពោះសមូហភាពវេជ្ជបណ្ឌិតជិត១០០នាក់ដែលចូល រួមការវះកាត់ដ៏ស្មុគស្មាញបំផុតនេះ ព្រមទាំងផ្ញើរក្ដីសាកសួរសុខទុក្ខចំពោះ ឪពុកម្ដាយរបស់កូនភ្លោះទាំងពីរនាក់ក៏ដូចជាផ្ញើរអំណោយជូនដល់ក្មួយៗផងដែរ។
មុននោះ នាព្រឹកថ្ងៃទី១៥ កក្កដា ក្រុមវេជ្ជបណ្ឌិតនិងអ្នកជំនាញវៀត ណាមជិត១០០នាក់បានដំណើរការវះកាត់បំបែក កូនភ្លោះដែលត្រគាកជាប់ គ្នានៅមន្ទីរពេទ្យកុមារទីក្រុងហូជីមិញ។ នេះជាការវះកាត់ដ៏ស្មុគស្មាញបំផុត ដោយសារគូក្មេងស្រីភ្លោះនេះមានផ្នែកក្បាលពោះត្រគាកជាប់គ្នា ជាមួយនឹងជើង បែកចេញពីគ្នាដ៏កម្រមាន។ ក្រោយពីការវះកាត់រួចមក សុខភាពរបស់ក្មេងទាំងពីរនាក់ នេះសុទ្ធតែ ធម្មតា។
យោងតាមលោកសាស្ត្រាចារ្យ បណ្ឌិត Tran Dong A ការវះកាត់ សម្រាប់កូនភ្លោះ Truc Nhi – Dieu Nhi គឺជារបត់ប្រវត្តិសាស្ត្រដែលសរឲ្យ ឃើញនូវការរីកចម្រើនគួរឲ្យកត់សម្គាល់នៃផ្នែកសុខាភិបាលវៀតណាម ក្រោយពីការវះកាត់កូនភ្លោះ Viet – Duc ប្រកបដោយជោគជ័យកាលពី៣២ ឆ្នាំមុននេះ។ លោកវេជ្ជបណ្ឌិត Tran Dong A បានឲ្យដឹងថា៖
“ចំពោះការវះកាត់ក្មួយ Viet – Duc គឺក្មួយៗមានជើងតែ៣ប៉ុណ្ណោះ ចំណែកឯក្មួយ Truc Nhi – Dieu Nhi មានសំណាងល្អជាងដោយមានជើង ទាំង៤យ៉ាងគ្រប់គ្រាន់។ ប៉ុន្តែ ការវះកាត់ទាំងពីរនេះសុទ្ធតែកម្រមាន ហើយ ត្រូវប្រឈមនឹងការលំបាកខុសៗគ្នាដែរ ដោយសារ ករណីកូនភ្លោះជាប់គ្នាដ៏ ស្មុគស្មាញយ៉ាងដូច្នេះ ស្រូបយកតែ៦%ប៉ុណ្ណោះក្នុងចំណោមករណីកូនភ្លោះ ជាប់គ្នាលើទូទាំងពិភពលោក”៕