លោកប្រធានាធិបតី Trump បានកោតសរសើរជ័យជំនះនៅចំពោះមុខគណបក្ស​ប្រជាធិបតេយ្យក្នុងការចោទប្រកាន់

(VOVWORLD) - នៅក្នុងសុន្ទរកថានេះ លោកប្រធានាធិបតី Trump បានប្រកាសថា ខ្លួនត្រូវបានប្រព្រឹត្តដោយអយុត្តិធម៌និងបញ្ជាក់ជាថ្មីម្តងទៀតថា ការស៊ើបអង្កេតនៃការចោទប្រកាន់របស់គណបក្សប្រជាធិបតេយ្យគឺជា “ការតាមប្រមាញ់មេធ្មប់” ។
លោកប្រធានាធិបតី Trump បានកោតសរសើរជ័យជំនះនៅចំពោះមុខគណបក្ស​ប្រជាធិបតេយ្យក្នុងការចោទប្រកាន់ - ảnh 1  រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ៦ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងសុន្ទរកថានៅសេតវិមានបន្ទាប់ពីព្រឹទ្ធសភាអាមេរិកបានច្រានចោលនូវប្រការចោទប្រកាន់លោកចំនួន ២ គឺ ការរំលោភអំណាចនិងរារាំងរដ្ឋសភា។ នេះគឺជាសេចក្តីថ្លែងការណ៍ជាផ្លូវការលើកដំបូងរបស់លោកអំពីការស៊ើបអង្កេតនៃការចោទប្រកាន់ដល់រូបលោកដែលធ្វើឡើងដោយគណបក្សប្រជាធិបតេយ្យ។

នៅក្នុងសុន្ទរកថានេះ លោកប្រធានាធិបតី Trump បានប្រកាសថា ខ្លួនត្រូវបានប្រព្រឹត្តដោយអយុត្តិធម៌និងបញ្ជាក់ជាថ្មីម្តងទៀតថា ការស៊ើបអង្កេតនៃការចោទប្រកាន់របស់គណបក្សប្រជាធិបតេយ្យគឺជា “ការតាមប្រមាញ់មេធ្មប់” ហើយបានថ្កោលទោសយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាធិបតេយ្យ នៅពេលដែលលោកចាត់ទុកថា ជា “អំពើអាក្រក់” ហើយពួកគេគឺអ្នក “ភូតភរ”។ លោកប្រធានាធិបតី Trump បានឲ្យដឹងថា ហេតុការនេះមិនគួរកើតឡើងចំពោះប្រធានាធិបតីអាមេរិកណាម្នាក់ផ្សេងទៀតឡើយ ។

ក្រៅពីនេះ លោកប្រធានាធិបតី Trump ក៏បានរិះគន់យ៉ាងខ្លាំងចំណោះប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi, លោក Adam Schiff ប្រមុខក្រុមព្រះរាជអាជ្ញារបស់រដ្ឋសភាក្នុងការចោទប្រកាន់និងបណ្ដាសមាជិកសភាផ្សេងទៀតរបស់គណៈបក្សប្រជាធិបតេយ្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ