លោកប្រធានរដ្ឋវៀតណាម Vo Van Thuong អញ្ជើញមកដល់ទីក្រុងឡុងដ៍ ចាប់​ផ្តើមកម្មវិធីចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះអង្គ Charles III នៃ​ចក្រភពអង់គ្លេស

(VOVWORLD) - បន្ទាប់ពីមកដល់ទីក្រុងឡុងដ៍ ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទៅសួរសុខទុក្ខកម្មាភិបាលបុគ្គលិកស្ថានទូត និងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅចក្រភពអង់គ្លេស។
លោកប្រធានរដ្ឋវៀតណាម Vo Van Thuong អញ្ជើញមកដល់ទីក្រុងឡុងដ៍ ចាប់​ផ្តើមកម្មវិធីចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះអង្គ Charles III នៃ​ចក្រភពអង់គ្លេស - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទៅសួរសុខទុក្ខកម្មាភិបាលបុគ្គលិកស្ថានទូត និងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅចក្រភពអង់គ្លេស (រូបថត៖ VNA)

នារសៀលថ្ងៃទី ៤ ឧសភា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងគណៈប្រតិភូវៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Hearthrow ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ចាប់ផ្តើមចូលរួមកម្មវិធីចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះអង្គ Charles III នៃចក្រភពអង់គ្លេស តបតាមការអញ្ជើញរបស់ព្រះរាជវង្សានុវង្សនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង។

បន្ទាប់ពីមកដល់ទីក្រុងឡុងដ៍ ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទៅសួរសុខទុក្ខកម្មាភិបាលបុគ្គលិកស្ថានទូត និងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅចក្រភពអង់គ្លេស។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងពីសារៈសំខាន់ពិសេសនៃទំនាក់ទំនងវៀតណាម - អង់គ្លេស ហើយបានឲ្យដឹងថា ប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសំដៅតម្លើងថ្នាក់ទំនាក់ទំនងនាពេលខាងមុខ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា គោលដៅនៃដំណើរទស្សនកិច្ចចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះអង្គ Charles III គឺសំដៅពង្រឹង និងពង្រីកមូលដ្ឋានគ្រឹះនៃទំនាក់ទំនង និងទំនុកចិត្តនយោបាយរវាងវៀតណាម និងចក្រភពអង់គ្លេស។ ទន្ទឹមនឹងនោះ លើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាព។

ដោយអះអាងថា បក្ស រដ្ឋ ជានិច្ចកាលចាត់ទុកសហគមន៍ជនវៀតណាមជាផ្នែកសំខាន់ និងមិនអាចកាត់ផ្តាច់របស់ប្រជាជាតិវៀតណាមនោះ ប្រធានរដ្ឋ លោក Vo Van Thuong បានស្នើឲ្យសហគមន៍ជនវៀតណាមនៅអង់គ្លេសគោរពច្បាប់ និងធ្វើសមាហរណកម្មឲ្យកាន់តែល្អប្រសើរជាមួយប្រទេសសាមី បន្តជំនះពុះពារលើ ការលំបាក និងឧបសគ្គ ដើម្បីសម្រេចបានជោគជ័យបន្ថែមទៀត។ ជាពិសេសត្រូវរក្សាឱ្យបានចំណងសាមគ្គីភាពយ៉ាងជិតស្និទ្ធ តភ្ជាប់ជាមួយសហគមន៍ ឆ្ពោះទៅមាតុភូមិ និងថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។ ប្រធានរដ្ឋលោក Vo Van Thuong បានស្នើឲ្យស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេស ក្រសួង ស្ថាប័នពាក់ព័ន្ធនានាទាំងក្នុង និងក្រៅប្រទេសយកចិត្តទុកដាក់ គាំទ្រ និងបង្កលក្ខណៈងាយស្រួលថែមទៀតដល់សមាគមជនវៀតណាមនៅអង់គ្លេស លើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការ រួមចំណែកថែមទៀតក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពវៀតណាម-អង់គ្លេសឲ្យកាន់តែល្អប្រសើរនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ