លោកប្រធានរដ្ឋសភាធ្វើទស្សនកិច្ចនៅសភាអឺរ៉ុប (EP)

(VOVWORLD) - ដំណើរទស្សនកិច្ចនិងបំពេញការងារលើកនេះ ក្នុងគោលបំណងលើកកម្ពស់ភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង EP/EU។
លោកប្រធានរដ្ឋសភាធ្វើទស្សនកិច្ចនៅសភាអឺរ៉ុប (EP) - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue

បន្ទាប់ពីបញ្ចប់សកម្មភាពសភាពហុភាគីនិងទ្វេភាគីនៅសាធារណរដ្ឋអូទ្រីស តាមការអញ្ជើញរបស់ប្រធានសភាអឺរ៉ុប (EP) David Sassoli ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទៅបំពេញទស្សនកិច្ចនិងជួបធ្វើការ ជាមួយសភាអឺរ៉ុប (EP) និងសហ ភាពអឺរ៉ុប (EU) នៅព្រះរាជាណាចក្របែលហ្ស៊ិក ចាប់ពីថ្ងៃទី ៨ដល់ថ្ងៃទី ៩ ខែកញ្ញា។ ដំណើរទស្សនកិច្ចនិងបំពេញការងារលើកនេះ ក្នុងគោលបំណងលើកកម្ពស់ភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង EP/EU, ជំរុញការទូតសេដ្ឋកិច្ចនិងជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA), បញ្ចុះបញ្ចូលសភានៃប្រទេសជាសមាជិកឱ្យផ្តល់សច្ចាប័នលើ EVFTA នាពេលឆាប់ៗនេះ ក៏ដូចជាជំរុញទំនាក់ទំនងសភា។

នៅប៊ែលហ្សិកផងដែរ ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងជួបជាមួយអង្គភាពអាជីវកម្មមួយចំនួន ដែលកំពុងអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើវិស័យដូចជា ថាមពល កំពង់ផែ ភស្តុភារនិងបច្ចេកវិទ្យាព័ត៌មានព្រមទាំងចូលរួមដោយផ្ទាល់ក្នុងសកម្មភាពលើកកម្ពស់ការវិនិយោគវេទិកាធុរកិច្ច និងទទួលជួបជាមួយសហគ្រាសធំៗ មួយចំនួនដើម្បីណែនាំពីបរិយាកាសវិនិយោគក៏ដូចជាគម្រោងនានាដែលអំពាវនាវអាទិភាពវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ