លោកប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីប្រកាសផែនការមេនៃតំបន់ទីក្រុងថ្មី Cam Lam ខេត្ត Khanh Hoa
(VOVWORLD) - នេះនឹងជាតំបន់ទីក្រុងដ៏ទំនើប អេកូឡូស៊ី ឆ្លាតវៃ លំដាប់អន្តរជាតិ ដែលផ្ដោតសំខាន់លើសេវាកម្មទេសចរណ៍ និងឡូជីស្ទីក។
លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញចូលរួមពិធីប្រកាសផែនការមេនៃតំបន់ទីក្រុងថ្មី Cam Lam ខេត្ត Khanh Hoa។ (រូបថត៖ VOV) |
ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅខេត្ត Khanh Hoa នាព្រឹកថ្ងៃទី២ ខែមីនា នៅខេត្ត Khanh Hoa ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន អញ្ជើញចូលរួមពិធីប្រកាសផែនការមេតំបន់ទីក្រុងថ្មី Cam Lam ខេត្ត Khanh Hoa។
ថ្លែងសុន្ទរកថាក្នុងពិធីប្រកាស ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានឲ្យដឹងថា ផែនការមេនៃទីក្រុង Cam Lam ត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធតភ្ជាប់ ជាមួយទីក្រុង Nha Trang និងទីក្រុង Cam Ranh។ នេះនឹងជាតំបន់ទីក្រុងដ៏ទំនើប អេកូឡូស៊ី ឆ្លាតវៃ លំដាប់អន្តរជាតិ ដែលផ្ដោតសំខាន់លើសេវាកម្មទេសចរណ៍ និងឡូជីស្ទីក៖
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha ប្រគល់សេចក្តីសម្រេចបង្កើតផែនការមេដល់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa។ |
“រួមជាមួយនឹងផែនការមេផ្សេងទៀត ផែនការមេ Cam Lam នឹងបង្កើតលំហរថ្មី សក្ដានុពលនិងកម្លាំងចលករថ្មីដើម្បីឲ្យខេត្ត Khanh Hoa និយាយរួម និងស្រុក Cam Lam និយាយដោយឡែក អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពដោយ ផ្អែកលើសេដ្ឋកិច្ចទីក្រុង និងសេវាកម្ម។ ប្រជាជន cam Lam ក្នុងអនាគតដ៏ខ្លីខាងមុខ នឹងទទួលបានផលពីសេវាកម្មសង្គមប្រកបដោយគុណភាពខ្ពស់។ ទោះជាយ៉ាងណា ក៏ដោយ តថភាពបានបង្ហាញថា ផែនការមេមួយ មិនថាត្រូវបានស្រាវជ្រាវយ៉ាងល្អិត ល្អន់យ៉ាងណានោះទេ វានឹងមិនអាចក្លាយទៅជាការពិត ប្រសិនបើការអនុវត្ត និងការ ឃ្លាំមើលមិនត្រូវបានរៀបចំប្រកបដោយប្រសិទ្ធភាព។ កត្តាសម្រេចកំណត់ទៅលើ ភាពជោគជ័យគឺ ស្មារតីថាមវន្ត ភាពច្នៃប្រឌិត វិធីសាស្រ្តប្រកបដោយរបៀបរៀយរយ និងស៊ីសង្វាក់គ្នារបស់យើង”៕