លោកប្រធានរដ្ឋសភាអញ្ជើញជួបសំណេះសំណាលនិងអបអរសាទរសមាជិកាសភាឯកទេស
(VOVWORLD) - នារសៀលថ្ងៃទី ៧ មីនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសំណេះ
សំណាល និងអបអរសាទរសមាជិកាសភា ដែលទទួលបន្ទុកការងារឯកទេសនៅមជ្ឈិម ថ្នាក់ដឹកនាំស្ត្រីនៃខុទ្ទកាល័យរដ្ឋសភា វិទ្យាស្ថាន ស្រាវជ្រាវនីតិបញ្ញត្តិ ក្នុងឱកាសទិវានារីអន្តរជាតិ (៨ មីនា) និងការបះបោរ Hai Ba Trung។
ទិដ្ឋភាពនៃជំនួប។ (រូបថត៖ VNA) |
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា ក្នុង ប្រវត្តិសាស្ត្ររដ្ឋសភាវៀតណាម និងរដ្ឋសភានីតិកាលទី១៥ ចាប់ពីដើមអាណត្តិរហូត មកដល់បច្ចុប្បន្ន ជានិច្ចកាលមានការច្នៃប្រឌិត ដើម្បីលើកកំពស់គុណភាព និងប្រសិទ្ធ ភាពប្រតិបត្តិការ។ ក្នុងចំណោមលទ្ធផលគ្រប់ជ្រុងជ្រោយនោះ មានការរួមវិភាគទានយ៉ាងធំធេងរបស់សមាជិកាសភា ថ្នាក់ដឹកនាំស្ត្រី និងកម្មាភិបាលស្ត្រីនៃខុទ្ទកាល័យរដ្ឋសភា និងស្ថាប័នរដ្ឋសភានានា។ លោកប្រធានរដ្ឋសភាបានស្នើឲ្យគ្រប់ថ្នាក់ គ្រប់វិស័យ ជាពិសេសស្ថាប័នរដ្ឋសភា បន្តអនុវត្តន៍ការងារ និងដំណោះស្រាយឱ្យបានល្អ ដើម្បីសម្រេចបាននូវគោលដៅសមភាពយេនឌ័រ; យកចិត្តទុកដាក់បន្ថែមទៀតដល់ការ រៀបចំប្រភពកម្មាភិបាលស្ត្រី សម្រាប់ទទួលបន្ទុកការងារដឹកនាំ និងគ្រប់គ្រង; យកចិត្ត ទុកដាក់ដល់ការបណ្តុះ បណ្តាលបំប៉ន និងបង្វិលការងារសម្រាប់កម្មាភិបាលស្ត្រីផងដែរ។
លោកប្រធានរដ្ឋសភាជឿជាក់ថា បងប្អូននារីនឹងបន្តពង្រីកលទ្ធផលដែល សម្រេចបាន រួមចំណែកក្នុងសកម្មភាពរបស់រដ្ឋសភា បង្កើតសមិទ្ធិផលដ៏ធំធេងជា ច្រើនឆ្ពោះទៅកាន់ខួបលើកទី ៨០ នៃរដ្ឋសភាវៀតណាម៕