លោកប្រធានរដ្ឋអញ្ជើញចូលរួមកម្មវិធី "និទាឃរដូវការពារព្រំដែនកក់ក្តៅជាមួយភូមិស្រុក"

(VOVWORLD) - នៅក្នុងកម្មវិធី លោកប្រធានរដ្ឋ Vo Van Thuong បានប្រគល់អំណោយដល់គ្រួសារគោលនយោបាយនៅតំបន់ព្រំដែនទីក្រុង Ha Tien ព្រមទាំងផ្តល់អាហារូបករណ៍ និងអំណោយដល់សិស្សានុសិស្សកម្ពុជាផងដែរ។
លោកប្រធានរដ្ឋអញ្ជើញចូលរួមកម្មវិធី កម្មវិធី "និទាឃរដូវការពារព្រំដែនកក់ក្តៅជាមួយភូមិស្រុក" (រូបថត៖ VOV)

នាយប់ថ្ងៃទី ២០ មករា នៅទីក្រុង Ha Tien ខេត្ត Kien Giang ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញចូលរួមកម្មវិធី "និទាឃរដូវការពារព្រំដែនកក់ក្តៅជាមួយភូមិស្រុក" ឆ្នាំ ២០២៤។ កម្មវិធីត្រូវបានរៀបចំឡើងដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងគណៈកម្មាធិការប្រជាជនខេត្ត Kien Giang។

អញ្ជើញថ្លែងក្នុងកម្មវិធី លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ជារៀងរាល់ឆ្នាំ នៅពេលបុណ្យតេតមកដល់ម្ដងៗ កម្មវិធី "និទាឃរដូវការពារព្រំដែនកក់ក្តៅជាមួយភូមិស្រុក" បានប្រព្រឹត្តិទៅយ៉ាងសប្បាយរីករាយនៅតំបន់ព្រំដែន កោះសមុទ្រ ហើយជាសក្ខីភាពជាក់ស្តែងអំពីចំណងសាមគ្គីភាពរវាងប្រជាជន និងកងទ័ព ភាពស្និទ្ធស្នាលរវាងកងទ័ពប្រជាជនជាមួយជនរួមជាតិ។ “កម្មវិធីនេះបាននាំមកនូវភាពសប្បាយរីករាយ ជូនប្រជាជននៃបណ្ដាជនជាតិនៅតំបន់ព្រំដែន និងកោះសមុទ្រនៅពេលនិទាឃរដូវមកដល់ម្ដងៗ។ ផ្ទះកក់ក្ដៅនៅតំបន់ព្រំដែនរាប់រយខ្នងកម្មវិធី ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ អំណោយរាប់ម៉ឺនជូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ អាហារូបករណ៍សម្រាប់សិស្សានុសិស្សដែលជួបការលំបាកត្រូវបានប្រគល់ជូន។ ខ្ញុំជឿថាទាំងនេះគឺជាអំណោយដ៏មានអត្ថន័យ ហើយជាការយកចិត្តទុកដាក់ជាក់ស្តែង និងការលើកទឹកចិត្ត និងក្តីស្រឡាញ់ដ៏កក់ក្តៅរវាងកងទ័ព និងប្រជាជន។ ខ្ញុំសង្ឃឹមថា ប្រពៃណីនៃសេចក្ដីសប្បុរសរបស់ប្រជាជាតិនឹងបានផ្សព្វផ្សាយកាន់តែទូលំទូលាយក្នុងសង្គម”។

នៅក្នុងកម្មវិធី លោកប្រធានរដ្ឋ Vo Van Thuong បានប្រគល់អំណោយដល់គ្រួសារគោលនយោបាយនៅតំបន់ព្រំដែនទីក្រុង Ha Tien ព្រមទាំងផ្តល់អាហារូបករណ៍ និងអំណោយដល់សិស្សានុសិស្សកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ