លោកប្រធានរដ្ឋអញ្ជើញទៅចូលរួមសប្តាហ៍កំពូល APEC

(VOVWORLD) - ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋបានធ្វើឡើងក្នុងបរិបទនៃខួបលើកទី ៣០ នៃកិច្ចប្រជុំកំពូល APEC លើកទីមួយដែលបានប្រព្រឹត្តទៅនៅសហរដ្ឋ អាមេរិកក្នុងឆ្នាំ ១៩៩៣ 
លោកប្រធានរដ្ឋអញ្ជើញទៅចូលរួមសប្តាហ៍កំពូល APEC - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសវៀតណាមនៅថ្ងៃទី៩ វិច្ឆិកានេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញចូលរួមសប្តាហ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៣ និងរួមបញ្ចូលគ្នានូវសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា។ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋបានធ្វើឡើងក្នុងបរិបទនៃខួបលើកទី ៣០ នៃកិច្ចប្រជុំកំពូល APEC លើកទីមួយដែលបានប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩៣ និងក៏ជាការរំលឹកខួបលើកទី ២៥ នៃទិវាវៀតណាមចូលរួម APEC (១៩៩៨) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ