លោកប្រធានរដ្ឋអញ្ជើញទទួលជួបជាមួយគណៈប្រតិភូសិប្បករដែលមានទេពកោសល្យក្នុងវិស័យសិប្បកម្ម

(VOVWORLD) - នារសៀលថ្ងៃទី៩ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋលោក Vo Van Thuong បានទទួលជួបជាមួយគណៈប្រតិភូសិប្បករប្រជាជនចំនួន ១០០ នាក់ជាសិប្បករឆ្នើមពូកែក្នុងវិស័យសិប្បកម្មដែលអញ្ជើញមកចូលរួមមហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មវៀតណាមឆ្នាំ ២០២៣ នៅទីក្រុងហាណូយ។

លោកប្រធានរដ្ឋអញ្ជើញទទួលជួបជាមួយគណៈប្រតិភូសិប្បករដែលមានទេពកោសល្យក្នុងវិស័យសិប្បកម្ម - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូ  (រូបថត៖ Thong Nhat/TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានថ្លែងអំណរគុណចំពោះការរួមវិភាគទានរបស់សិប្បករមានទេពកោសល្យ និងជាងពូកែដែលត្រូវបានចាត់ទុកជាព្រលឹងនៃភូមិសិប្បកម្ម រតនសម្បត្តិរស់នៅរបស់មូលដ្ឋាន និងប្រទេសជាតិ។ ប្រធានរដ្ឋ លោក Vo Van Thuong បានកត់សម្គាល់ថា៖ “សិប្បកម្មត្រូវតែស្រស់ស្អាត និងទំនើប ប៉ុន្តែត្រូវតែប្រើប្រាស់បានយូរ មានតម្លៃប្រើប្រាស់ និងមានតម្លៃតុបតែង។ ផលិតផលនីមួយៗត្រូវតែជារឿងរ៉ាវនៃជីវិតជាមួយនឹងអារម្មណ៍ជាច្រើន។ ខ្ញុំសង្ឃឹមថា សិប្បករ និងជាងពូកែត្រូវតស៊ូក្នុងវិថីសិល្បៈ បង្កើតផលិតផលរបស់ខ្លួន និងធ្វើឱ្យវប្បធម៌ក្លាយជាព្រលឹងនៃផលិតផល”។

យោងតាមស្ថិតិរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្ននេះ ប្រទេសទាំងមូលមានភូមិសិប្បកម្ម និងភូមិសិប្បកម្មប្រពៃណីប្រមាណ ២.០៣០ ដែលក្នុងនោះមានសិប្បករ និងជាងពូកែជាង ២.១០០នាក់។ កាលពីឆ្នាំមុន ការនាំចេញនៃឧស្សាហកម្មសិប្បកម្ម សម្រេចបានជាង ៣,៣ ពាន់លានដុល្លារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ