លោកប្រធានរដ្ឋអំពាវនាវឱ្យសាងសង់ផ្ទះមហាសាមគ្គីចំនួន ៧.០០០ - ៨.០០០ខ្នង សម្រាប់ខេត្ត Dien Bien និងភូមិភាគពាយ័ព្យ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាមបានរៀបចំពិធីចលនាការឧបត្ថម្ភសម្រាប់សាងសងផ្ទះមហាសាមគ្គីសម្រាប់គ្រួសារក្រីក្រក្នុងខេត្ត Dien Bien ឆ្ពោះទៅរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។ 
លោកប្រធានរដ្ឋអំពាវនាវឱ្យសាងសង់ផ្ទះមហាសាមគ្គីចំនួន ៧.០០០ - ៨.០០០ខ្នង សម្រាប់ខេត្ត Dien Bien និងភូមិភាគពាយ័ព្យ - ảnh 1 ប្រធានរដ្ឋ លោក Vo Van Thuong ប្រគល់ជំនួយលើកទី១ដល់សេត្ត Dien Bien។ រូបថត៖ Thống Nhất/TTXVN

ពិធីនេះបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណែត ដោយតភ្ជាប់ពីក្រុងហាណូយជាមួយនឹងខេត្តក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។

ថ្លែងមតិក្នុងពិធី ប្រធានរដ្ឋ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា គោលដៅប្រមូលផ្តុំកសាងផ្ទះមហាសាមគ្គីពី ៧.០០០ ទៅ ៨.០០០ ខ្នង ជូនគ្រួសារក្រីក្រក្នុងខេត្ត Dien Bien និងតំបន់ភាគពាយ័ព្យមួយចំនួន គឺជាការងារល្អ បង្ហាញពីស្មារតីសាមគ្គីភាព ស្មារតីមនុស្សសាស្ត្រ សេចក្តីសប្បុរស ការជួយឧបត្ថម្ភជាក់ស្តែង គឺជាទំនួលខុសត្រូវផង និងជាការដឹងគុណដ៏ស្មោះស្ម័គ្រចំពោះប្រជាជនគ្រប់ជនជាតិ ក្នុងតំបន់ដែលមុននេះ ពួកគេបានលះបង់ជីវិតនិងរួមវិភាគទានដ៏ធំធេង  ទាំងកម្លាំងកាយនិងកម្លាំងចិត្តដើម្បីមាតុភូមិ៖ “ខ្ញុំសូមអំពាវនាវដល់អាជីវកម្ម ទីភ្នាក់ងារ អង្គការ សមូហភាព បុគ្គល កម្មាភិបាល   បុគ្គលិកយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ; សមាជិកសហជីព សមាជិកនៃអង្គការមហាជន; គ្រប់ស្រទាប់វណ្ណៈក្នុងប្រទេស និងជនវៀតណាមនៅក្រៅប្រទេស លើកតម្កើងប្រពៃណីសាមគ្គីភាព សេចក្តីស្រឡាញ់គ្នាទៅវិញទៅមក ការដឹងគុណ ការជួយគ្នាទៅវិញទៅមក ការជួយជ្រោមជ្រែងរួម ការរួមវិភាគទាន និងការរួមចំណែកក្នុងការអនុវត្តកម្មវិធីឱ្យទទួលបានជោគជ័យ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានឃើញរបាយការណ៍បឋមរហូតដល់ចំណុចនេះ មានការរួមចំណែករបស់អង្គការ និងបុគ្គល ចំនួនផ្ទះជាង ៥.០០០ ខ្នងហើយ។ ខ្ញុំក៏សង្ឃឹមដែរថា ភ្នាក់ងារ អង្គភាព និងបុគ្គលព្យាយាមបន្ថែមទៀត ដើម្បីយើងអាចសម្រេចបានការសាងសងផ្ទះចំនួន ៨.០០០ ខ្នង”។

នៅក្នុងពិធីសម្ពោធនេះ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានទទួលការចុះឈ្មោះគាំទ្រពីស្ថាប័នមជ្ឈិម និងមូលដ្ឋាន អង្គភាព   និងបុគ្គលនានា ដែលមានតម្លៃសរុបជាង ២៥០ ពាន់លានដុង (ជាង ១០,៦ លានដុល្លារអាមេរិក)។ តាងនាមឱ្យវិទ្យុសម្លេងវៀតណាម លោក Ngo Minh Hien អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមបានឧបត្ថម្ភថវិកាចំនួន ៥០ លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ