លោកប្រធានរដ្ឋ៖ ស្រុក Tuy Phuoc ត្រូវប្តេជ្ញាអនុវត្តន៍កម្មវិធីកសាងជនបទថ្មីប្រកបដោយប្រសិទ្ធភាព
(VOVWORLD) - បន្តកម្មវិធីនៃដំណើរទស្សនកិច្ចការងារនៅទីក្រុង Binh Dinh នាព្រឹកថ្ងៃទី ១៦ កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីប្រកាស ស្រុក Tuy Phuoc សម្រេចបានស្តង់ដារជនបទថ្មី។
លោកប្រធានរដ្ឋបានអញ្ជើញប្រគល់សេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីដោយទទួលស្គាល់ Tuy Phuoc ជាស្រុកបំពេញតាមស្តង់ដារជនបទថ្មី (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះខេត្ត Binh Dinh ដែលមានឃុំចំនួន ៨៤/១១៣ សម្រេចបានស្តង់ដារជនបទថ្មី ដែលជាកម្រិតខ្ពស់បើធៀបនឹងទូទាំងប្រទេស។ ដោយសង្កត់ធ្ងន់ថា នាពេលខាងមុខ ស្រុក Tuy Phuoc ត្រូវរួមសាមគ្គី មានការច្នៃប្រឌិតនិងប្តេជ្ញាអនុវត្តន៍ឲ្យកាន់តែមានប្រសិទ្ធភាពនូវកម្មវិធីកសាងជនបទថ្មី។
“ខ្ញុំសង្ឃឹមថា ស្រុក Tuy Phuoc ក៏មានសេចក្តីប្រាថ្នាអភិវឌ្ឍន៍ ដើម្បីនាំស្រុកឆ្ពោះទៅមុខរួមជាមួយស្រុកជនបទជឿនលឿនផ្សេងទៀតរបស់វៀតណាម។ តាមនោះ ត្រូវតែមានសេចក្តីប្រាថ្នាថ្មីមួយ រួមទាំងការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាអំពីរចនាសម្ព័ន្ធសេដ្ឋកិច្ច និងជាពិសេសការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្នុងនោះផ្តោតលើបច្ចេកវិទ្យា ៤.០ កសិកម្មឌីជីថល ការគ្រប់គ្រងប្រជាជនឌីជីថល ដើម្បីបម្រើប្រជាជនឱ្យកាន់តែប្រសើរឡើង។ ស្រុក Tuy Phuoc ត្រូវក្លាយជាស្រុកជនបទថ្មីគំរូរបស់វៀតណាម”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc។
តាមនោះ លោកប្រធានរដ្ឋបានស្នើឲ្យស្រុក Tuy Phuoc គួរតែមានផែនការជាក់ស្តែងមួយដែលមានដំណើរការសមស្រប ដោយផ្តោតលើការថែរក្សាបរិស្ថានធម្មជាតិ និងបរិយាកាសសង្គមរស់នៅរបស់ប្រជាជន៕