លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ កុមារគួរតែទទួលបន្តមរតពីជំនាន់មុនៗ ប្រឡងប្រណាំងសិក្សារៀនសូត្រ ហាត់ពត់លត់ដំដោយឥតឈប់ឈរ
(VOVWORLD) - លោកប្រធានរដ្ឋមានគោល បំណងថា ក្មួយៗនឹងពង្រីកប្រពៃណីរបស់ប្រជាជាតិ ដោយទទួលបន្តមរតកពីបុព្វបុរស ជំនាន់មុន ខិតខំប្រឡងប្រណាំងសិក្សារៀនសូត្រ ហាត់ពត់លត់ដំដោយឥតឈប់ឈរ ក្លាយជាកូនៗដ៏ឆ្នើមក្នុងមហាគ្រួសារបណ្ដាជនជាតិវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិនៅក្នុងជំនួបជាមួយកុមារគំរូចំនួន ២៦៣ នាក់ ដែលតំណាងកុមារនៃ ជនជាតិទាំង៥៤លើទូទាំងប្រទេស មកចូលរួមមហោស្រពកុមារ គំរូនៃបណ្ដាជនជាតិទូទាំងប្រទេសលើកទី ៤ ឆ្នាំ ២០២២។ (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី ២២ ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយកុមារគំរូចំនួន ២៦៣ នាក់ ដែលតំណាងកុមារនៃ ជនជាតិទាំង៥៤លើទូទាំងប្រទេស មកចូលរួមមហោស្រពកុមារ គំរូនៃបណ្ដាជនជាតិទូទាំងប្រទេសលើកទី ៤ ឆ្នាំ ២០២២។
តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្តែង មនោសញ្ចេតនាប្រកបដោយក្ដីស្រឡាញ់ចំពោះក្មួយៗ។ លោកប្រធានរដ្ឋមានគោល បំណងថា ក្មួយៗនឹងពង្រីកប្រពៃណីរបស់ប្រជាជាតិ ដោយទទួលបន្តមរតកពីបុព្វបុរស ជំនាន់មុន ខិតខំប្រឡងប្រណាំងសិក្សារៀនសូត្រ ហាត់ពត់លត់ដំដោយឥតឈប់ឈរ ក្លាយជាកូនៗដ៏ឆ្នើមក្នុងមហាគ្រួសារបណ្ដាជនជាតិ វៀតណាម។
មហោស្រពកុមារគំរូបណ្ដាជនជាតិទូទាំងប្រទេសលើកទី៤ ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា នៅរដ្ឋធានីហាណូយ និងខេត្ត Phu Tho៕