លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញទៅជូនពរបុណ្យតេតនៅទីក្រុង Da Nang

(VOVWORLD) - នាព្រឹកថ្ងៃទី ១ ខែកុម្ភៈ (ពោលគឺថ្ងៃទី១ បុណ្យតេតឆ្នាំខាល ចត្វាស័ក) នៅពេលអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កងកម្លាំងប្រដាប់អាវុធនៃទីក្រុង Da Nang លោកប្រធានរដ្ឋ Nguyen Xuan Phuc បានកោតសរសើរហើយវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់កងកម្លាំងប្រដាប់អាវុធនៃទីក្រុង។ 
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញទៅជូនពរបុណ្យតេតនៅទីក្រុង Da Nang - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc ចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កងកម្លាំងប្រដាប់អាវុធនៃទីក្រុង Da Nang។ (រូបថត៖ VOV)

លោកប្រធានរដ្ឋបានបញ្ជាក់ថា ការសម្របសម្រួលរវាងកងកម្លាំងទាំងបីនោះគឺយោធា នគរបាល និងកងការពារព្រំដែននៃទីក្រុង Da Nang ពិតជាមានភាពស្អិតរមួតក្នុងចលនាការពារសន្តិសុខជាតិ ធានាសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមក្នុងតំបន់។ ទោះបីជាជម្ងឺរាតត្បាតមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមនៅតែបានរក្សាយ៉ាងរឹងមាំជានិច្ច។ នេះជាមេរៀនដែលចាំបាច់ត្រូវពង្រីកថែមទៀតក្នុងឆ្នាំ២០២២។ លោកប្រធានរដ្ឋបានបញ្ជាក់ ថា ទីក្រុង Da Nang ជាតំបន់យុទ្ធសាស្ត្រជាប់ឆ្នេរសមុទ្រខាងកើត ដូច្នេះលោកប្រធានរដ្ឋបានស្នើឲ្យកងកម្លាំងប្រដាប់អាវុធទីក្រុង Da Nang តែងតែមានការប្រុងប្រយ័ត្ន កសាងកម្លាំងឲ្យកាន់តែរឹងមាំ ហើយអនុវត្តន៍ឲ្យបានល្អនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣។

នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរបុណ្យតេតហើយជួបសំណេះសំណាលជាមួយកម្មាភិបាល បក្ខជននៃគណៈកម្មាធិការបក្សខ័ណ្ឌ Hai Chau ទីក្រុង Da Nang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ