លោកប្រធានរដ្ឋ To Lam ទទួលឯកអគ្គរដ្ឋទូតស៊ុយអែតមកជម្រាបលា

(VOVWORLD) - នារសៀលថ្ងៃទី១៨ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក To Lam បានទទួលជួបឯកអគ្គរដ្ឋទូតស៊ុយអែតលោកស្រី Ann Mawe មកជម្រាបលា។ 
លោកប្រធានរដ្ឋ To Lam ទទួលឯកអគ្គរដ្ឋទូតស៊ុយអែតមកជម្រាបលា - ảnh 1ប្រធានរដ្ឋវៀតណាមលោក To Lam បានទទួលជួបឯកអគ្គរដ្ឋទូតស៊ុយអែត
លោកស្រី Ann Mawe។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ To Lam បានស្នើឲ្យ ភាគីទាំងពីរពង្រឹងសកម្មភាព សហប្រតិបត្តិការខាងនយោបាយ ការទូតទ្វេភាគី និងពហុភាគី។ លោកប្រធានរដ្ឋ សង្ឃឹមថា ភាគីទាំងពីរនឹងជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន តាមរយៈសកម្ម ភាពសហប្រតិបត្តិការក្នុងវិស័យអប់រំ វប្បធម៌-សិល្បៈ កីឡា ទេសចរណ៍ និងកិច្ចសហ ប្រតិបត្តិការរវាងមូលដ្ឋាន ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ពង្រឹងទំនាក់ ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Ann Mawe បានវាយតំលៃខ្ពស់ចំពោះការ អភិវឌ្ឍន៍សេដ្ឋកិច្ចដ៏រឹងមាំរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ; សង្កត់ធ្ងន់ថា ក្នុងរយៈ ពេលកន្លះសតវត្សកន្លងមកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និង ពង្រីកកាន់តែខ្លាំងឡើង។ ស៊ុយអែត គឺជាដៃគូមួយក្នុងចំណោមដៃគូធំបំផុតទាំង ១០ របស់វៀតណាមនៅក្នុងសហភាពអឺរ៉ុប (EU)។ លោកស្រីឯកអគ្គរដ្ឋទូតក៏បាននិយាយ ផងដែរថា ប្រទេសស៊ុយអែតមានបំណងចង់សហការជាមួយវៀតណាមក្នុងការឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរបៃតង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ