លោកប្រធានរដ្ឋ To Lam ទៅសួរសុខទុក្ខនិងអបអរសាទរអ្នកកាសែតជើងចាស់
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩៩ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ មិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤) នារសៀលថ្ងៃទី ២០ មិថុនា ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញទៅសួរសុខទុក្ខ អបអរសាទរ និងជូនអំណោយដល់អ្នកកាសែតនជើងចាស់មួយចំនួននៅរដ្ឋធានីហាណូយ។
លោកប្រធានរដ្ឋ To Lam និងអ្នកកាសែត Phan Quang អតីតប្រធានសមាគមអ្នកកាសែតវៀតណាម អតីតអគ្គនាយកវិទ្យុសម្លេងវៀតណាម។ (រូបថត៖ VOV) |
លោកប្រធានរដ្ឋ To Lam បានទៅសួរសុខទុក្ខ និងជូនអំណោយដល់បណ្ដាអ្នកកាសែត៖ លោក Ho Tien Nghi អតីតឧបការីអគ្គលេខាបក្ស អតីតអគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម; លោក Ha Dang អតីតប្រធានគណៈកម្មាធិការមនោគមវិជ្ជាវប្បធម៌មជ្ឈិម; លោក Vu Van Hien អតីតអគ្គនាយកទូរទស្សន៍វៀតណាម; លោក Phan Quang អតីតប្រធានសមាគមអ្នកកាសែតវៀតណាម អតីតអគ្គនាយកវិទ្យុសម្លេងវៀតណាម។
អបអរសាទរចំពោះអ្នកកាសែតជើងចាស់ក្នុងឱកាសទិវាសារព័ត៌មានបដិវត្តន៍វៀតណាម លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋទទួលស្គាល់ និងកោតសរសើរចំពោះអ្នកកាសែតដែលមានការលះបង់ជាច្រើនសម្រាប់បុព្វហេតុសារព័ត៌មានបដិវត្តន៍ និងរួមចំណែកក្នុងការអភិវឌ្ឍន៍សារព័ត៌មានជាតិនិយាយដោយឡែក និងបុព្វហេតុកសាង និងការពារមាតុភូមិនិយាយរួម។
បណ្ដាអ្នកកាសែតជើងចាស់ក៏បានអបអរសាទរចំពោះលោកប្រធានរដ្ឋ ដែលទើបតែត្រូវបានបក្ស រដ្ឋសភា និងប្រជាជនជឿទុកចិត្តប្រគល់ការទទួលខុសត្រូវថ្មី; ជឿជាក់ថា លោកប្រធានរដ្ឋនឹងមានការរួមចំណែកជាច្រើនថែមទៀតក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ អ្នកកាសែតជើងចាស់បានអះអាងថា នឹងបន្តពង្រីកប្រពៃណីសារព័ត៌មានបដិវត្តន៍ ចូលរួមអប់រំយុវជនជំនាន់ក្រោយ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូលផងដែរ៕