លោកប្រធានរដ្ឋ To Lam អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅ Pac Bo
(VOVWORLD) - បន្តកម្មវិធីការងារនៅខេត្ត Cao Bang នាព្រឹកថ្ងៃទី១០ មិថុនា ប្រធានរដ្ឋវៀត ណាមលោក To Lam បានអញ្ជើញមកសាកអុជធូប និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកប្រធានហូជីមិញ នៅវិហារលោកប្រធានហូជីមិញ។
លោកប្រធានរដ្ឋ To Lam អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Pac Bo។ (រូបថត៖ VOV) |
លោកប្រធានរដ្ឋ To Lam បានសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ រំលឹកការរួមវិភាគទានដ៏មហិមាររបស់លោកប្រធានក្នុងបុព្វហេតុ តស៊ូរំដោះជាតិ និងកសាងប្រទេសជាតិ។ លោកប្រធានរដ្ឋបានស្នើឱ្យអាជ្ញាធរនិង ប្រជាជនគ្រប់ជនជាតិក្នុងខេត្ត Cao Bang បន្តបំពេញឲ្យកាន់តែល្អនូវការងារថែរក្សា ជួសជុល និងផ្សព្វផ្សាយតម្លៃនៃតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Pac Bo ដើម្បីបង្ហាញពីទំនួលខុសត្រូវ មនោសញ្ចេតនា និងការដឹងគុណយ៉ាងជ្រាលជ្រៅ របស់ ប្រជាជនជំនាន់ក្រោយៗ ចំពោះគុណបំណាច់ដ៏ធំធេងរបស់លោកប្រធានហូជីមិញ។
នាព្រឹកថ្ងៃទី ១០ មិថុនានេះដែរ លោកប្រធានរដ្ឋ To Lam បានអញ្ជើញទៅសួរ សុខទុក្ខ និងជូនអំណោយដល់គ្រួសារលោកស្រី Hoang Thi Khin ជាជនបដិវត្តន៍ជើង ចាស់ម្នាក់នៅភូមិ Pac Bo ដែលត្រូវបានប្រគល់ភារកិច្ចផ្តល់អាហារប្រចាំថ្ងៃជូនលោក ប្រធានហូជីមិញ និងក្រុមគ្រួសារលោក Duong Dai Hoa ជាអ្នកដែលទទួលភារកិច្ច ស្វាគមន៍គណៈប្រតិភូមកចូលរួមសន្និបាតមជ្ឈិមលើកទី ៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី១០ ឧសភា ដល់ថ្ងៃទី ១៩ ឧសភា ឆ្នាំ១៩៤១ នៅខ្ទម Khuoi Nam។ លោកប្រធានរដ្ឋ To Lam ក៏បានចូលរួមពិធីបើកការដ្ឋានសាងសង់សាលាមត្តេយ្យ Pac Bo ឃុំ Truong Ha ស្រុក Ha Quang; ចុះសួរសុខទុក្ខ សំណេះសំណាល និងជូនអំណោយដល់ កម្មាភិបាល យុទ្ធជននគរបាលឃុំ Truong Ha ស្រុក Ha Quang ផងដែរ៕