លោកប្រធានរដ្ឋ To Lam អញ្ជើញទៅទស្សនាតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិ Na Tu
(VOVWORLD) - ក្នុងអំឡុងពេលនៃការតស៊ូប្រឆាំងនឹងអាណានិគមបារាំង នេះគឺជាទីកន្លែងដែលកងកម្លាំងយុវជនស្ម័គ្រចិត្តបោះទ័ព ដើម្បីអនុវត្តន៍ភារកិច្ចធានាការដឹកជញ្ជូនបម្រើការតស៊ូ។ កេរ្តិ៍ដំណែលនេះក៏ជាកន្លែងដែលលោកប្រធានហូជីមិញធ្លាប់បានទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់កម្លាំងសេនាជននិងយុវជនស្ម័គ្រចិត្តក្នុងសម័យតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង។
លោកប្រធានរដ្ឋ To Lam អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ (រូបថត៖ VNA) |
នារសៀលថ្ងៃទី៩ មិថុនា ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញទៅទស្សនា និងអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិ Na Tu ឃុំ Cam Giang ស្រុក Bach Thong ខេត្ត Bac Kan។ ក្នុងអំឡុងពេលនៃការតស៊ូប្រឆាំងនឹងអាណានិគមបារាំង នេះគឺជាទីកន្លែងដែលកងកម្លាំងយុវជនស្ម័គ្រចិត្តបោះទ័ព ដើម្បីអនុវត្តន៍ភារកិច្ចធានាការដឹកជញ្ជូនបម្រើការតស៊ូ។ កេរ្តិ៍ដំណែលនេះក៏ជាកន្លែងដែលលោកប្រធានហូជីមិញធ្លាប់បានទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់កម្លាំងសេនាជននិងយុវជនស្ម័គ្រចិត្តក្នុងសម័យតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង។ នៅទីនេះ លោកប្រធានរដ្ឋ To Lam បានស្តាប់ការឧទ្ទេសនាមអំពីតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិ Na Tu និងអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ៕