លោកប្រធានរដ្ឋ Vo Van Thuong ទទួលជួបប្រធានរដ្ឋសភាគុយបា
(VOVWORLD) - តបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម ប្រធានរដ្ឋសភាអំណាច ប្រជាជនគុយបា លោក Esteban Lazo Hernandez បានមកបំពេញទស្សនកិច្ចនៅវៀតណាមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកញ្ញា។ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា នៅទីក្រុង ហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានទទួលជួបជាមួយប្រធាន រដ្ឋសភាគុយបា លោក Esteban Lazo Hernandez។
លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញទទួលជួបប្រធានរដ្ឋសភាអំណាចប្រជាជនគុយបា លោក Esteban Lazo Hernandez។ (រូបថត៖ VNA) |
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Vo Van Thuong បានអះអាងថា វៀតណាម ចងចាំ និងដឹងគុណចំពោះការគាំទ្ររបស់គុយបាក្នុងការតស៊ូដណ្ដើមឯករាជ្យ អធិប តេយ្យភាព បូរណភាពដែនដី និងការបង្រួបបង្រួមប្រទេសជាតិ ក៏ដូចជាមនោ សញ្ចេតនាពិសេស របស់មេដឹកនាំគុយបា លោក Fidel Castro ចំពោះវៀតណាម។ លោកប្រធានរដ្ឋ Vo Van Thuong បានស្នើឲ្យប្រទេសទាំងពីរបន្តសម្របសម្រួលយ៉ាង ជិតស្និទ្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងគុយបា។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez បានអះអាងថា គុយបាជានិច្ចកាលគោរព និងមានបំណងចង់ធ្វើឲ្យ ស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងប្រពៃណីពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយជាមួយវៀតណាម ដែលជាទំនាក់ទំនងគំរូលើពិភពលោក; សម្ដែងនូវបំណង ចង់រៀនសូត្របទពិសោធន៍របស់វៀតណាមក្នុងការរៀបចំ អភិបាលកិច្ចអាជីវកម្ម ខ្នាតតូច; ព្រមទាំងសង្ឃឹមថា សហគ្រាសវៀតណាមនឹងវិនិយោគយ៉ាងខ្លាំងក្លាថែម ទៀតនៅគុយបានាពេលខាងមុខ។
មេដឹកនាំទាំងពីរបានឯកភាពថា បក្ស រដ្ឋវៀតណាម និងគុយបានឹងបន្តអប់រំយុវ ជនជំនាន់ក្រោយនៃប្រទេសទាំងពីរដើម្បីថែរក្សា និងពូនជ្រុំទំនាក់ទំនងមិត្តភាពជា បងប្អូន និងកិច្ចសហប្រតិបត្តិការពិសេសរវាងវៀតណាមនិងគុយបា៕