លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញចុះសួរសុខទុក្ខជូនពរឆ្នាំថ្មីនៅខេត្ត Vinh Long

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ រោង ឆស័ក ២០២៤ នាព្រឹកថ្ងៃទី ១៩ មករា ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងប្រគល់អំណោយដល់ជនមានគុណូបការៈ គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងកម្មករនៅស្រុក Tra On ខេត្ត Vinh Long។

លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញចុះសួរសុខទុក្ខជូនពរឆ្នាំថ្មីនៅខេត្ត Vinh Long - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong សួរសុខទុក្ខ និងប្រគល់អំណោយដល់ជនមានគុណូបការៈ គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រនៅស្រុក Tra On ខេត្ត Vinh Long។ (រូបថត៖ VNA)
ដោយសង្កត់ធ្ងន់ថា Tra On គឺជាទឹកដីដែលសម្បូរទៅដោយប្រពៃណីបដិវត្តន៍ លោកប្រធានរដ្ឋ Vo Van Thuong មានបំណងថា អាជ្ញាធរ និងប្រជាជនក្នុងស្រុកនឹង សាមគ្គីគ្នាជានិច្ច បំពេញគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ សុខុមាលភាពសង្គមដើម្បីនាំស្រុក Tra On អភិវឌ្ឍន៍កាន់តែខ្លាំងក្លា។ ទន្ទឹមនឹងនោះ អនុវត្តន៍ឲ្យបានល្អនូវកម្មវិធីកសាងជនបទថ្មី និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ។ លោកប្រធានរដ្ឋ Vo Van Thuong ក៏បានស្នើឱ្យអាជ្ញាធរបន្តយកចិត្ត ទុកដាក់អនុវត្តន៍ឲ្យបានល្អនូវកម្មវិធីសុខុមាលភាពសង្គម ជួយឧបត្ថម្ភប្រជាជន ជាពិសេសបងប្អូនជនជាតិខ្មែរឱ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង។
ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Vo Van Thuong បានប្រគល់ផ្ទះមហាសាមគ្គី ចំនួន ២០ ខ្នង និងជូនអំណោយបុណ្យតេត ដល់គ្រួសារគោលនយោបាយ ប្រជាជន ដែលមានស្ថានភាពលំបាក គ្រួសារក្រីក្រ និងកម្មករនៅស្រុក Tra On។
មុននោះ លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញទៅសួរសុខទុក្ខ និង ជូនពរឆ្នាំថ្មីដល់បណ្ដាអេវ៉ែក បូជាចារ្យ និងបងប្អូនកាន់សាសនាកាតូលិកនៃព្រះសហ គមន៍កាតូលិក Vinh Long។ លោកប្រធានរដ្ឋបានអះអាងថា បក្ស និងរដ្ឋវៀតណាម ជានិច្ចកាលគោរព និងបង្កើតភាពងាយស្រួលជាអតិបរមាសម្រាប់ប្រជាជនក្នុងការ អនុវត្តសិទ្ធិសេរីភាពខាងជំនឿសាសនា ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់ជនរួមជាតិ គ្រប់សាសនា នឹងនរចិត្តរស់នៅយ៉ាងល្អប្រសើរទាំងខាងផ្លូវលោក ផ្លូវធម៌ រួមចំណែកពង្រឹង ផែនមហាសាមគ្គីជនជាតិទាំងមូល ចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ