លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញទទួលជួបអភិបាលរដ្ឋកាលីហ្វ័រញ៉ានិងអភិបាលរងក្រុងឡូសអេនជឺលេស

(VOVWORLD) - នាថ្ងៃទី ១៥ វិច្ឆិកា ម៉ោងនៅសហរដ្ឋអាមេរិក នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញទទួលជួបជាមួយលោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា និងលោកស្រី Erin Bromaghim អភិបាលរងក្រុងឡូសអេនជឺលេស (Los Angeles) ក្នុងឱកាសដែលលោកប្រធានរដ្ឋអញ្ជើញចូលរួមសប្តាហ៍កំពូល វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងការរួមបញ្ចូលសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក។

លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញទទួលជួបអភិបាលរដ្ឋកាលីហ្វ័រញ៉ានិងអភិបាលរងក្រុងឡូសអេនជឺលេស - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបជាមួយលោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា (រូបថត៖ VOV)

ទទួលជួបអភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom ប្រធានរដ្ឋលោក Vo Van Thuong ជឿជាក់ថា ជាមួយនឹងអត្ថប្រយោជន៍ដែលមានជើងហោះហើរត្រង់ មាន សហគមន៍ជនវៀតណាមដ៏ធំ និងអ្នកវិនិយោគជាច្រើនមកពីប្រទេសទាំងពីរ រដ្ឋកាលីហ្វ័រញ៉ានឹងក្លាយជាអ្នកត្រួសត្រាយក្នុងការអភិវឌ្ឍដ៏សំខាន់នៃប្រព័ន្ធទ្វេភាគីក្នុងបរិបទដែលប្រទេសទាំងពីរ ទើបបានលើកកម្ពស់ទំនាក់ទំនង។  អភិបាលរដ្ឋ លោក Gavin Newsom បានអះអាងថា រដ្ឋកាលីហ្វ័រញ៉ាគោរព និងត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងជាមួយវៀតណាម គាំទ្រសាជីវកម្មរបស់រដ្ឋដើម្បីបន្តការវិនិយោគនៅវៀតណាម។

លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញទទួលជួបអភិបាលរដ្ឋកាលីហ្វ័រញ៉ានិងអភិបាលរងក្រុងឡូសអេនជឺលេស - ảnh 2លោកប្រធានរដ្ឋអញ្ជើញទទួលជួបជាមួយលោកស្រី Erin Bromaghim អភិបាលរងក្រុង Los Angeles (រូបថត៖ VOV)

ទទួលជួបអភិបាលរងក្រុងឡូសអេនជឺលេស លោក Erin Bromaghim ប្រធានរដ្ឋលោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះសក្តានុពល និងសមិទ្ធិផលនានាក្នុងការអភិវឌ្ឍន៍ទីក្រុងឡូសអេនជឺលេសដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងកំពង់ផែសមុទ្រដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក និងពិភពលោក។ រីឯខ្លួនវិញ អភិបាលរងក្រុង ឡូសអេនជឺលេស លោកស្រី Erin Bromaghim បានឲ្យដឹងថា នាពេលខាងមុខ គណៈប្រតិភូធុរកិច្ចអាមេរិកនឹងមកបំពេញទស្សនកិច្ច ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ