លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវ
អ្នកយកព័ត៌មាន VOV ប្រចំនៅឡាវ -  
(VOVWORLD) - តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith នាព្រឹកថ្ងៃទី១០ មេសានេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅប្រទេសឡាវ។
ប្រធានរដ្ឋ លោក Vo Van Thuong (រូបថត៖ TTXVN) |
ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃនៅឡាវរបស់ប្រធានរដ្ឋ Vo Van Thuong (ថ្ងៃទី ១០និងថ្ងៃទី ១១ខែមេសា) បានអះអាងនូវគោលនយោបាយខ្លាប់ខ្ជួនរបស់វៀត ណាម ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung ការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែជ្រើសរើសប្រទេសមិត្តជាប្រទេសដំបូងគេ សម្រាប់ដំណើរបំពេញទស្សនកិច្ច បន្ទាប់ពីចូលកាន់តំណែងជាថ្នាក់ដឹកនាំបានក្លាយទៅជាទម្លាប់និងជាប្រពៃណីល្អប្រសើរ។
លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖ “ប្រធានរដ្ឋលោក Vo Van Thuong នឹងអញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋ Thongloun Sisoulith និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំផ្សេងទៀតនៃប្រទេសឡាវស្តីពីវិធានការធ្វើឱ្យស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក សំដៅបង្កើនការយល់ដឹងរួម ពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាម និងឡាវ លើវេទិកាអន្តរជាតិ និងតំបន់។ ដំណើរទស្សនកិច្ចនេះនឹងសម្រេចបានជោគជ័យជាច្រើន និងអត្ថន័យល្អ រួមចំណែកនាំទំនាក់ទំនងរវាងវៀតណាម និងឡាវឡើងដល់កម្ពស់ថ្មីនាពេលខាងមុខ”៕
អ្នកយកព័ត៌មាន VOV ប្រចំនៅឡាវ