លោកប្រធានហូជីមិញនៅក្នុងដួងចិត្តប្រជាជនអេហ្ស៊ីបជានិច្ច

(VOVWORLD) -  “វៀតណាម - ហូជីមិញ” ជាឃ្លាមួយដែលតែងតែត្រូវបានប្រជាជនអេហ្ស៊ីប អាហ្វ្រិកខាងជើង លើកឡើងដោយការកោតសរសើរនិងការគោរពជាទីបំផុត។ ប្រជាជនអេហ្ស៊ីបភាគច្រើនបានស្គាល់ដល់វៀតណាមនិងលោកប្រធានហូជីមិញ។ ជាប្រទេសមួយ ដែលត្រូវគេជិះជាន់និងសង្កត់សង្កិន ប៉ុន្តែបានក្រោកឈរឡើង ដើម្បីតស៊ូប្រយុទ្ធដណ្តើមឯករាជ្យ ហើយឆ្លងកាត់អស់រយៈពេលជាង បួនទសវត្សរ៍មក ប្រទេសនេះ បានក្លាយទៅជាសត្វខ្លាសេដ្ឋកិច្ចដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ តែម្តង។ ប្រការនេះ ដែលធ្វើឱ្យពួកគេកាន់តែស្រឡាញ់វៀតណាមនិងកាន់ តែស្រឡាញ់លោកប្រធានហូជីមិញ។

លោកប្រធានហូជីមិញនៅក្នុងដួងចិត្តប្រជាជនអេហ្ស៊ីបជានិច្ច - ảnh 1 ប្រធានគណៈកម្មាធិការសាមគ្គីអាស៊ី-អាហ្វ្រិក លោក Nuri Abdel ដែលមានអាយុ ៩០ ឆ្នាំ ហើយ ប៉ុន្តែនៅតែចងចាំនូវអនុស្សាវរីយ៍ដែលបានជួបជាមួយលោកប្រធានហូជីមិញនៅប្រទេសចិនកាលពីឆ្នាំ ១៩៥០ (រូបថតៈ VOV)

នាប៉ុន្មានថ្ងៃដំបូងនៃដំណើរការស្វែងរកគោលមាគ៌ាសង្រ្គោះប្រទេសជាតិ លោកប្រ ធានហូជីមិញ បានឆ្លងកាត់ប្រទេសអេហ្ស៊ីប ហើយក្រោយមក លោកក៏បានអញ្ជើញធ្វើទស្សនកិច្ចពីរលើកទៀតទៅកាន់ប្រទេសពីរ៉ាមីតនេះផងដែនោះគឺជាសក្ខីភាពប្រវត្តិសាស្ត្រ បញ្ជាក់ពីសាមគ្គីភាពនិងការផ្សារភ្ជាប់នៃចំណងមិត្តភាពរវាងវៀតណាមនិងអេហ្ស៊ីប ដែលបានគូសសញ្ញាថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងឱកាសរំលឹកខួបលើកទី ១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ ក្នុងជំនួបជាមួយអ្នកយកព័ត៌មាននៃវិទ្យុវៀតណាមប្រចាំនៅអេហ្ស៊ីប ឯកអគ្គរដ្ឋទូតអេហ្ស៊ីប លោក  Reda El Taify បានអះអាងថា៖ “យើងខ្ញុំមានការគោរពយ៉ាងខ្លាំងចំពោះលោកប្រធានហូជីមិញ។ លោកគឺជាថ្នាក់ដឹកនាំពិភពលោកមួយរូប ដែលដើរដើរតួយ៉ាងសំខាន់ក្នុងការតស៊ូប្រឆាំងនឹងពួកឈ្លានពាន ហើយការលះបង់ដ៏ធំធេងរបស់លោក បានរួមមចំណែក បង្កើតប្រវត្តិសាស្ត្រវៀតណាម។ ប្រជាជននៃពិភពលោកនិងប្រជា ជនអេហ្ស៊ីបមិនដែលភ្លេចឡើយនូវតួនាទីរបស់ប្រធានហូជីមិញ ដែលជាមេដឹកនាំដ៏ឈ្លាសវៃមួយរូប”។

ប្រធានគណៈកម្មាធិការសាមគ្គីអាស៊ី-អាហ្វ្រិក លោក Nuri Abdel ដែលមានអាយុ ៩០ ឆ្នាំ ហើយ ប៉ុន្តែនៅតែចងចាំនិងមានមោទនភាពណាស់ ដែលបានជួបជាមួយលោកប្រធានហូជីមិញ  កាលពីឆ្នាំ ១៩៥០ នៅប្រទេសចិន។ រឿងដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់លោកអំពីលោកប្រធានហូជីមិញ គឺជាអ្នកដឹកនាំដ៏ឆ្នើមមួយរូប ប៉ុន្តែជាមនុស្សសាមាញ្ញនិងជិតស្និទ្ធជាមួយប្រជាជន។ លោក Nuri Abdel បានសំណេះសំណាលថា៖ “ខ្ញុំបានស្គាល់មេដឹកនាំជាច្រើនដែលមានឥទ្ធិពលនៅក្នុងពិភពលោក។ ប៉ុន្តែនៅគ្រានោះ លោកប្រធានហូជីមិញគឺជាមេដឹកនាំលំដាប់លេខ ១របស់ពិភពលោកក្រោយពី សង្គ្រាមលោកលើកទី ២ ជាមួយជ័យជំនះរបស់កងទ័ពក្រហមសូវៀត។ លោកបានលះ បង់ជីវិតរបស់ខ្លួនដើម្បីតស៊ូ រំដោះប្រទេសជាតិ ប៉ុន្តែលោកគឺមនុស្សសាមញ្ញមួយរូប ហើយតែងតែស្រឡាញ់ប្រជាជនជានិច្ច”។

លោកប្រធានហូជីមិញនៅក្នុងដួងចិត្តប្រជាជនអេហ្ស៊ីបជានិច្ច - ảnh 2អ្នកជំនាញជាច្រើនបានវិភាគថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមដូចជាសត្វខ្លាថ្មីមួយនៅអាស៊ីអាគ្នេយ៍ (រូបថតៈ VOV)

នៅក្នុងពិភពកំពុងធ្វើសមាហរណកម្មនាបច្ចុប្បន្ននេះ ប្រជាជនអេហ្ស៊ីបកាន់តែ កោតសរសើរយ៉ាងខ្លាំងនៅពេលបានឃើញការអភិវឌ្ឍន៍របស់ប្រទេសវៀតណាម ក្នុងអាស៊ីអាគ្នេយ៍និងអាស៊ី ក៏ដូចជា ឈានទៅដល់ពិភពលោក។ សេដ្ឋវិទូនិងអ្នកជំនាញ អេហ្ស៊ីបជាច្រើន បានសិក្សាអំពីគោលនយោបាយសេដ្ឋកិច្ចនិងការវិនិយោគរបស់ វៀតណាម ហើយបានវិភាគដូចជា “វៀតណាម សត្វខ្លាសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍” ឬ “តើយ៉ាងដូចម្តេចដែលសេដ្ឋកិច្ចវៀតណាមអាចរីកចំរើនពីលេខសូន្យ?” ។ ហើយគេយល់ឃើញថា ប្រទេសវៀតណាមគឺជាទីផ្សារកំពុងរីកចម្រើនមួយ ដែលមានសេដ្ឋកិច្ចនិងសេដ្ឋកិច្ចចម្រុះដើម្បីរៀនសូត្រ។ នោះហើយជាមូលហេតុដែលប្រជាជនអេហ្ស៊ីប កាន់តែច្រើនឡើងចង់ធ្វើទស្សនកិច្ចមកប្រទេសវៀតណាមដើម្បីធ្វើឃើញផ្ទាល់ភ្នែកនូវជោគជ័យជាក់ស្តែងតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ