លោករដ្ឋមន្ត្រី Le Minh Hoan៖ រួមដៃគ្នាផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ សម្របខ្លួនទៅនឹងនិន្នាការរួមរបសពិភពលោក

(VOVWORLD) - វៀតណាមកំពុងរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញដោយ ឆ្ពោះទៅរកការ បង្កើនតម្លៃបង្កើនបន្ថែម និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយគិតគូរពីកត្តាដែល កំពុងលេចឡើងដូចជា៖ សេរីភាវូបនីយកម្មពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ កសិកម្មឆ្លាតវៃ និងការគ្រប់គ្រងការបាត់បង់ស្បៀងអាហារ។ 

លោករដ្ឋមន្ត្រី Le Minh Hoan៖ រួមដៃគ្នាផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ សម្របខ្លួនទៅនឹងនិន្នាការរួមរបសពិភពលោក - ảnh 1រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Minh Hoan (ខាងស្ដាំបំផុត) អញ្ចើញចូលរួមកិច្ចប្រជុំ។ (រូបថត៖ VOV)
ប្រការនេះត្រូវបានសង្កត់ ធ្ងន់ដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Minh Hoan នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី ៤ នៃប្រព័ន្ធស្បៀង អាហារសកល ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៤ មេសា នៅទីក្រុងហាណូយ។ លោករដ្ឋមន្ត្រី Le Minh Hoan បានចាត់ទុកថា ការធានាសន្តិសុខស្បៀងអាហារនា ពេលកន្លងមក បានរួមចំណែក
ជួយវៀតណាមកាត់បន្ថយភាពក្រីក្រប្រកបដោយ ចីរភាព ហើយកសិកម្មក៏ត្រូវបានចាត់ទុកថា ជាសសរស្តម្ភនៃសេដ្ឋកិច្ច ជាពិសេសក្នុង អំឡុងពេលដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19។ ដោយមានការគាំទ្រពីទីភ្នាក់ងារនានានៃអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ និងអ្នកផ្ដល់ហិរញ្ញប្ប ទាន ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ កំពុងស្នើឡើងលោកនាយករដ្ឋមន្ត្រីឱ្យបង្កើត "មជ្ឈមណ្ឌលនវានុវត្តន៍ស្បៀងអាហារ"; កសាង "កម្មវិធីស្រូវគុណភាពខ្ពស់និងបញ្ចេញ ឧស្ម័នទាប ១ លានហិចតានៅតំបន់ប៉ែកខាងជើងភូមិភាគកណ្ដាល” ហើយសាកល្បង ការគណនា "ស្នាមជើងកាបូន" សម្រាប់ខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ កាហ្វេ ផ្លែស្រកា នាគ និងបង្គា។ លោករដ្ឋមន្ត្រី Le Minh Hoan បានសង្កត់ធ្ងន់ថា៖
“វិស័យកសិកម្មរបស់វៀតណាមកំពុងជួបប្រទះនឹងបញ្ហាប្រឈមធំៗ ដែលជា ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលទីផ្សារ និងការផ្លាស់ប្តូរនិន្នាការប្រើប្រាស់។ ដើម្បីផ្លាស់ប្ដូរប្រព័ន្ធស្បៀងអាហារឱ្យបានជោគជ័យ ត្រូវការរួមដំណើរ ការជួយឧបត្ថម្ភពីមអ្នកផ្ដល់ហិរញ្ញប្បទាន ដៃគូអន្តរជាតិ ទីភ្នាក់ងារស្រាវជ្រាវ សហគ្រាស តំបន់ឯកជន និងប្រជាជន… ដើម្បីរួមដៃគ្នាក្នុងបេសកកម្មផ្លាស់ប្ដូរស្បៀងអាហារឲ្យមានការសម្រប ខ្លួននឹងនិន្នាការរួមរបស់ពិភពលោកបច្ចុប្បន្ន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ