លោករដ្ឋមន្រ្តី Mai Tien Dung៖ ការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកនឹង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច

(VOVWORLD) - លោករដ្ឋមន្រ្តី Mai Tien Dung ប្រធានខុទ្ទកាល័យរដ្ឋា ភិបាលវៀតណាមនិងលោក Yamada Takio ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំវៀត ណាមបានដឹកនាំសិក្ខាសាលា។ 
លោករដ្ឋមន្រ្តី Mai Tien Dung៖ ការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកនឹង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ VGP)

នាព្រឹកថ្ងៃទី៨ ខែមករា ខុទ្ទកាល័យរដ្ឋាភិបាលបានរៀបចំសិក្ខាសាលា តាមប្រព័ន្ធវីដេអូអំពីការចែករំលែកបទពិសោធន៍និងគោលនយោបាយថ្មី របស់ជប៉ុន សំដៅជំរុញការអភិវឌ្ឍរដ្ឋាភិបាល អេឡិចត្រូនិកឈានទៅរដ្ឋា ភិបាលឌីជីថល។ លោករដ្ឋមន្រ្តី Mai Tien Dung ប្រធានខុទ្ទកាល័យរដ្ឋា ភិបាលវៀតណាមនិងលោក Yamada Takio ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំវៀត ណាមបានដឹកនាំសិក្ខាសាលា។ នៅសិក្ខាសាលានេះ អ្នកជំនាញជប៉ុននានា បានចែករំលែកអំពីគោលនយោបាយថ្មីរបស់លោកនាយករដ្ឋមន្រ្តី Suga ដើម្បីអភិវឌ្ឍរដ្ឋាភិបាលឌីជីថល និងការ កសាងគោលនយោបាយប្រើប្រាស់ប្រាជ្ញាសិប្បនិម្មិត ទៀតផង។នេះជាសិក្ខា សាលាលើកទី៣រវាងខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមនិងស្ថានទូតជប៉ុនប្រចាំវៀតណាម ស្ដីពីវិស័យអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំង ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសហប្រតិបត្តិការ ជួយឧបត្ថម្ភ របស់ជប៉ុនជូនចំពោះវៀតណាម លើវិស័យនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ