លើកសំណើអំពីការធ្វើវិសោធនកម្មច្បាប់យុវជន

(VOVWORLD) -នាព្រឹកថ្ងៃទី ៣ ខែតុលា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ រួមសហការជាមួយគណៈកម្មការជាតិទទួលបន្ទុកយុវជនបានរៀបចំសិក្ខាសាលាអំពីការលើកសំណើ ធ្វើវិសោធនកម្មច្បាប់យុវជន។ លេខាមជ្ឈឹមសម្ព័នយុវជន លោក Doan Ngoc Luong និងអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោកស្រី Dang Hoang Oanh បានអញ្ចើញធ្វើជាអធិបតីសិក្ខាសាលានេះ។
លើកសំណើអំពីការធ្វើវិសោធនកម្មច្បាប់យុវជន - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ 

អញ្ជើញថ្លែងមតិនៅទីនេះ អតីតអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមលោក Do Duy Thuong បានលើកឡើងអំពីទស្សនៈថា ច្បាប់យុវជនចាំចាច់ត្រូវកំណត់យ៉ាងច្បាស់លាស់ថែមទៀតនូវការបង្កើតយន្តការពង្រីកតួនាទីរបស់យុវជនក្នុងការចូលរួមសកម្មភាពគ្រប់គ្រងរដ្ឋ និងសង្គម។ វៀតណាមមានយុវជនប្រមាណ ២៤ លាននាក់ ដែលមានអាយុចន្លោះពី ១៦ ទៅ ៣០ ឆ្នាំ ស្រូបយក ២៦% នៃចំនួនប្រជាជនសរុបនៅទូទាំងប្រទេស។ ការចូលរួមសកម្មភាពគ្រប់គ្រងសង្គមគឺជាសិទ្ធិ និងភារកិច្ចរបស់យុវជនវៀតណាម។ តាមរយៈការឃ្លាំមើល ជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតរដ្ឋសភា នោះ យុវជនមានសិទ្ធិឃ្លាំមើលការអនុវត្តន៍គោលការណ៍របស់បក្ស គោលនយោបាយរបស់រដ្ឋ ចំពោះបញ្ហាដែលយុវជនមានការយកចិត្តទុកដាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ