លើកសរសើរលោកគ្រូ អ្នកគ្រូឆ្នើមចំនួន ៤៨ រូប ក្នុងការបង្រៀនសិស្សពិការ

(VOVWORLD) -នាយប់ថ្ងៃទី ១៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនវៀតណាម រួមសហការជាមួយក្រសួងអប់រំ និងបណ្ដុះបណ្ដាល ក្រសួងការងារ និងសង្គមកិច្ច រួមជាមួយសម្ព័នក្រុមហ៊ុន Thien Long បានរៀបចំកម្មវិធី "ចែករំលែកជាមួយលោកគ្រូ អ្នកគ្រូ" ឆ្នាំ២០១៨ សំដៅលើកសរសើរគ្រូបង្រៀន ដែលកំពុងបង្រៀនសិស្សពិការនៅតាមបណ្ដាមូលដ្ឋានអប់រំឯកទេស មជ្ឈមណ្ឌលជួយឧបត្ថម្ភការអប់រំ និងមជ្ឈមណ្ឌលគាំពារសង្គម។ 
លើកសរសើរលោកគ្រូ អ្នកគ្រូឆ្នើមចំនួន ៤៨ រូប ក្នុងការបង្រៀនសិស្សពិការ - ảnh 1 ទិដ្ឋភាពនៃពិធីលើកសរសើរលោកគ្រូ អ្នកគ្រូឆ្នើមចំនួន ៤៨ រូប ក្នុងការបង្រៀនសិស្សពិការ (Văn Điệp/TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

"ក្នុងរយៈពេលអនុវត្តន៍សេចក្ដីសម្រេចចិត្តមជ្ឈឹម ស្ដីពីការផ្លាស់ប្ដូរការអប់រំនោះ សលារៀនធម្មតាជាច្រើនបានទទួលសិស្សពិការមកសិក្សារៀនសូត្រ។ ប្រការនេះមិនត្រឹមតែជាការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូប៉ុណ្ណោះទេថែមទាំងរបស់អាណាព្យាបាលសិស្សទៀតផង។ យើងគប្បីបង្កលក្ខណៈងាយស្រួល និងបង្កើតចលនា ដើម្បីសិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាលសិស្សមានការយល់ដឹង និងរួមដៃគ្នា។ នេះមិនត្រឹមតែជាបញ្ហាអំពីក្រមសីលធម៌ មនោសញ្ចេតនា និងប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាភារកិច្ចទៀតផង។

ឆ្នាំនេះ គណៈចាត់តាំងបានលើកសរសើរលោកគ្រូ និងអ្នកគ្រូគំរូចំនួន ៤៨ រូបមកពីខេត្ត ក្រុងនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ