លើកសរសើរអង្គភាពអាជីវកម្មអាស៊ានឆ្នើមចំនួន២០

លើកសរសើរអង្គភាពអាជីវកម្មអាស៊ានឆ្នើមចំនួន២០ - ảnh 1
លើកសរសើរអង្គភាពអាជីវកម្មអាស៊ានឆ្នើម ចំនួន២០

(VOV)_ពិធីលើកសរសើរបណ្ដាអង្គភាពអាជីវកម្មអាស៊ានឆ្នើម បានប្រព្រឹត្តទៅ
នាថ្ងៃទី២៧ មេសា នៅទីក្រុង Da Nang ( ភាគកណ្ដាលវៀតណាម) ដោយ​មានការ
ចូលរួមរបស់ដំណាងអន្តរជាតិចំនួនរាប់រយនាក់ និងដំណាងអង្គភាព​ដែលបាន
ទទួលរង្វាន់ ក្នុងប្លុកអាស៊ាន។ អង្គភាពអាជីវកម្មអាស៊ានឆ្នើម ត្រូវបានលើកសរសើរ
លើកនេះ មកពីប្រទេស កម្ពុជា ឥណ្ឌូនេស៊ីម៉ាឡេស៊ី មីយ៉ាន់ម៉ា​ ហ្វីលីពីន សិង្ហបុរី ថៃនិងវៀតណាម។ អង្គភាពអាជីវកម្មឆ្នើមរបស់វៀតណាម ត្រូវបានលើកសរសើរលើក
នេះគឺ៖សម្ព័ន្ធក្រុមហ៊ុន Ba Son និងក្រុមហ៊ុន​ភាគហ៊ុន​ស៊ីម៉ង់ Ha Tien 1។ ស្ដីអំពីបទ
ដ្ឋានជ្រើសរើសអង្គភាពអាជីវកម្ម​អាស៊ានឆ្នើមលើកនេះ ​អនុរដ្ឋមន្ត្រី ក្រសួងការងារ
យុទ្ធជនពិការ និងសង្គមកិច្ច​វៀតណាម​ លោក Doan Mau Diep បានអោយដឹងថា៖ 

“ ជាប្រចាំឆ្នាំ យើងនឹងរៀបចំពិធីលើកសរសើរអង្គភាពអាជីវកម្មចំនួន២០​ មកពី​ប្រ
ទេសអាស៊ានទាំង១០។ ប្រទេសនិមួយៗ នឹងជ្រើសរើសអង្គភាពអាជីវកម្មឆ្នើមបំផុត
ចំនួន២ ក្នុងវិស័យ អនាម័យ សុវត្ថិភាពពលកម្ម។ អង្គភាពអាជីវកម្មទាំងនេះ ត្រូវធា
នាបទដ្ឋានទាំងឡាយ អំពីការថែទាំសុវត្ថិភាព អនាម័យពលកម្ម។ ក្នុងរយៈពេល៣
ឆ្នាំជាបន្តបន្ទាប់ គ្មានគ្រោះថ្នាក់ និងកែលំអរបរិស្ថានពលកម្មជានិច្ច៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ