លោកស្រី H. Clinton និងលោក D. Trump ដណ្ដើមបានជ័យជំនះត្រចះត្រចង់នា “ថ្ងៃអង្គារដ៏សំខាន់” លើកទី២

(VOVworld) - ដោយដណ្ដើមបានជ័យជំនះនៅរដ្ឋ Missouri អតីតរដ្ឋមន្រ្តីការបរទេស
អាមេរិកលោកស្រី Hillary Clinton ទទួលបានឧត្តមភាពនៅរដ្ឋទាំង៥ដែលប្រព្រឹត្តទៅ
ការបោះឆ្នោតបឋមនៃគណៈបក្សប្រជាធិបតេយ្យនាថ្ងៃទី១៥ មិនា ឬ ហៅថា ថ្ងៃ
អង្គារដ៏សំខាន់លើកទី២។លទ្ធផលរាប់សន្លឹកឆ្នោតបានសរឲ្យឃើញថា លោកស្រី
 H. Clinton ទទួលបានសម្លេងគាំទ្រចំនួន៤៩,៦% ខណៈដែលពឹ្រទ្ធ សមាជិករដ្ឋ
Vermont លោក Bernie Sanders ទទួលបានសម្លេងគាំទ្រចំនួន ៤៩,៤%។
ចំពោះគណៈបក្សសាធារណៈរដ្ឋវិញ លទ្ធផលរាប់សន្លឹកឆ្នោតបានសរឲ្យឃើញ
ថា មហាសេដ្ឋី Donald Trump ក៏ដណ្ដើមបានជ័យជំនះដ៏ប្រផិតប្រផើយនៃការបោះ
 ឆ្នោតបឋមនៃគណៈបក្សនេះនៅរដ្ឋ Missouri ដោយទទួលបានសម្លេងគាំទ្រចំនួន
 ៤០,៨%។ឈរលំដាប់ថ្នាក់ទី២គឺព្រឹទ្ធសមាជិករដ្ឋ Texas លោក​Ted Cruz ដោយ
ទទួលបានសម្លេងគាំទ្រចំនួន៤០,៧%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ