លោកស្រី Hillary Clinton នាំមុខនៅរដ្ឋទាំង ១៥


លោកស្រី Hillary Clinton នាំមុខនៅរដ្ឋទាំង ១៥  - ảnh 1
លោកស្រី Hillary Clinton នាំមុខនៅបណ្ដារដ្ឋទាំង ១៥ (VNA)

(VOVworld) – កាសែត The Washington Post នាថ្ងៃទី ១៨ តុលា បានប្រកាស
លទ្ធផលនៃការស្ទង់មតិនៅរដ្ឋចំនួន ១៥ ដែលអ្នកបោះឆ្នោតនៅស្ទាក់ស្ទើរមិន
ទាន់សម្រេចថានឹងបោះឆ្នោតឲ្យបេក្ខជនណាដែលបានសរឲ្យឃើញថា៖ បេក្ខជន
ប្រធានាធិបតីអាមេរិកនៃគណៈបក្សប្រជា​ធិបតេយ្យ លោកស្រី Hillary Clinton
កំពុងនាំមុខ ហើយអាចដណ្តើមបានសន្លឹកឆ្នោតចំនួន​ ២៧០ ពីអ្នកបោះឆ្នោត
ធំៗ ដើម្បីក្លាយទៅជាប្រធានាធិបតីអាមេរិក។ លទ្ធផលភាគច្រើននៃការស្ទង់
មតិក្នុង​ទូទាំងប្រទេសអាមេរិកដែលត្រូវបានប្រកាសនាថ្ងៃទី ១៧ និងទី ១៨
តុលា បានឲ្យដឹងថា៖ លោកស្រី Clinton បន្តនាំមុខបេក្ខជនគណៈបក្សសាធារ
ណៈរដ្ឋ លោក Donald Trump ពី ១ ដល់ ១១ ពិន្ទុ។ ចាប់ពីដើមសប្តាហ៍រហូតមក
ដល់ ពេលនេះ លោកស្រី Hillary Clinton បានចាប់ផ្តើមបណ្កាយុទ្ធនាការស្វែង
រក សម្លេងគាំទ្រនៅរដ្ឋនានាដែលតែងតែគាំទ្រគណៈបក្សសាធារណៈរដ្ឋ ដូចជា
 រដ្ឋ Arizona ដើម្បីដណ្តើមបានសន្លឹកឆ្នោតថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ